ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍កាលពីថ្ងៃពុធថា អគ្គីភ័យបានឆាបឆេះ បារខារ៉ាអូខេមួយ នៅខាងក្នុងអគារបួនជាន់ក្នុងខេត្ត បាញ់ ឌុង (Binh Duong) ប្រទេសវៀតណាម។
អគ្គិភ័យនេះ បានបណ្តាល ឲ្យ មនុស្ស១២នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀតរងរបួស។
មន្ត្រីក្នុងតំបន់ម្នាក់បានប្រាប់ AFP ថា ក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកជនរងគ្រោះនៅកន្លែងកើតហេតុ។ ហើយមូលហេតុនៃការឆេះនេះ មិនទាន់ត្រូវបានគេកំណត់ ហើយកំពុងត្រូវបានស៊ើបអង្កេត៕
បកប្រែដោយ រម៉ាម វ៉ុង






