ប្រទេសរុស្ស៊ី បានព្រមានអង្គការសហប្រជាជាតិប្រឆាំងនឹងការស៊ើបអង្កេតការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ក្នុងប្រទេសអ៊ុយក្រែន ចំពេលមានការចោទ ប្រកាន់ថា អាវុធបានមកពីប្រទេសអ៊ីរ៉ង់ និងត្រូវបានប្រើ ប្រាស់ក្នុងការរំលោភលើការរឹតបន្តឹងអាវុធរបស់អង្គការ សហប្រជាជាតិ លើប្រទេសមជ្ឈិមបូព៌ា។
សហរដ្ឋអាមេ រិក បារាំង និងចក្រភពអង់គ្លេស បានកោះហៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខបិទទ្វារស្តីពី យន្តហោះគ្មានមនុស្សបើក បន្ទាប់ពីការវាយប្រហារលើទីក្រុងគៀវ (Kyiv) កាលពីថ្ងៃចន្ទ។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិ សុខកាលពីថ្ងៃពុធ ឯកអគ្គរដ្ឋទូតរងរបស់អង្គការសហ ប្រជាជាតិរបស់រុស្ស៊ី បាននិយាយថា សព្វាវុធទាំសអស់ត្រូវបានផលិតនៅក្នុងប្រទេសរុស្ស៊ី ដោយបានអំពាវនាវ ឱ្យលោកហ្គតធឺរេស (Guterres) និងបុគ្គលិករបស់គាត់ “ជៀសវាងការចូលរួមក្នុងការស៊ើបអង្កេតខុសច្បាប់ណាមួយ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបាននិយាយថា ពួក គេមានភស្តុតាងដែលថា អ៊ីរ៉ង់បានផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ីជាមួយនឹងយន្តហោះគ្មានមនុស្សបើកស្ហាហេដ- 136 (Shahed-136)។ ទីក្រុងវ៉ាស៊ីនតោនបាននិយា យថា ការផ្ទេរសព្វាវុធណាមួយគឺផ្ទុយ នឹងដំណោះស្រាយ ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ៕
ប្រែសម្រួលដោយ: ជ ង៉ា






