អូស្ត្រាលី៖ មន្ត្រីអូស្ត្រាលីបាននិយាយថា ត្រីបាឡែនផៃឡុត ជិត២០០ក្បាលបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានជាប់គាំងនៅលើឆ្នេរមួយក្នុងកោះ តាសម៉ានី (Tasmania) ភាគខាងត្បូងនៃដីគោក។ របាយការណ៍ពីកន្លែងកើតហេតុបាននិយាយថា ក្រុមជួយសង្គ្រោះ កំពុង ធ្វើការដើម្បីជួយសង្គ្រោះត្រីបាឡែនដែលនៅរស់ ដើម្បីរុញសត្វត្រីបាឡែន ដែលនៅរស់អាចមានទម្ងន់រហូតដល់មួយតោន-ត្រឡប់ទៅសមុទ្រវិញ។
គួរបញ្ជាក់ថា ត្រីបាឡែនផៃឡុត គឺជាប្រភេទសត្វត្រីដ៏ធំ ហើយអាចលូតលាស់ រហូតដល់ទៅ៧ម៉ែត្រ និងមានទម្ងន់រហូតដល់៣តោន។ ពួកវាជាសត្វ ធ្វើដំណើរជាហ្វូងពី១០ ទៅ២០ក្បាល ប៉ុន្តែក្រុមទាំងនោះ អាចមានទំហំដល់រាប់រយក្បាល។ ប្រភេទសត្វនេះងាយ នឹងមានការជាប់គាំងហើយមិនទាន់មាននរណាម្នាក់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យពួកវាជាប់គាំងនោះទេ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






