ទួរគី៖ អាជ្ញាធរទួរគីបាននិយាយថាមន្ត្រីប៉ូលិសទួរគីជាច្រើននាក់ បានរងរបួស បន្ទាប់ពីរថយន្តបំផ្ទុះគ្រាប់ បែកមួយបានផ្ទុះឡើង នៅពេលរថយន្តក្រុងរបស់ពួកគេបានឆ្លងកាត់ផ្លូវហាយវេ ក្នុងក្រុងឌីយ៉ារបាគីរ ភាគអាគ្នេ យ៍នៃប្រទេស។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទួរគី លោក ស៊ូលីម៉ាន់ សូយលូ (Suleiman Soil) បាននិយាយថា” មានការផ្ទុះមួយនៅក្នុងរថយន្ត ដែលចតនៅម៉ោង៥:១០ ព្រឹក នៅជិតផ្សារមួយកន្លែងប្រហែល ១០គីឡូម៉ែត្រភាគខាងត្បូង នៃកណ្តាលទីក្រុង ជាទីក្រុងធំបំផុតនៅភាគអាគ្នេយ៍ប្រទេសទួរគី។ គ្រាប់បែកនេះមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតនរណាម្នាក់ឡើយ ប៉ុន្តែមនុស្ស៩ នាក់ដែលជិះក្នុងរថយន្តធុនធ្ងន់ត្រូវបានបញ្ជូនទៅ កាន់ មន្ទីរពេទ្យដើម្បីព្យាបាលរបួស។ មនុស្សពីរនាក់ដែលគេជឿថាជាជនដៃដល់នៃការបំផ្ទុះត្រូវបានឃាត់ ខ្លួន។ គួរបញ្ជាក់ថាមិនមានការអះអាងពីការទទួលខុសត្រូវភ្លាមៗនោះទេ។ ប៉ុន្តែក្រុមយុទ្ធជនឃឺដ ឆ្វេងនិយម និង អាយស៊ីល(ISIL)សុទ្ធតែបានធ្វើការវាយប្រហារដោយគ្រាប់បែកនៅក្នុងប្រទេសទួរគីនាពេលកន្លងមក៕
ប្រែសម្រួលដោយ ប៊ុន សុភាព






