CNN – ប៉ូលីសអ៊ីស្រាអែលនិយាយថា បុរសពីរនាក់បានរងរបួស ដែលត្រូវបានគែចាត់ទុកថាជា “ការវាយប្រហារភេរវកម្ម” ដោយបានកើតឡើងនៅជិតផ្នូរស៊ីម៉ូន Shimon ហាតហ្សាឌីក (Hatzadik) ក្នុងទីក្រុងហ្សេរុយសាឡឹម ខាងកើតកាលពីព្រឹកថ្ងៃអង្គារ ម៉ោងក្នុងស្រុក។
សេចក្តីថ្លែងការណ៍របស់ប៉ូលីស បាននិយាយថាកងកម្លាំងបានទទួលរបាយការណ៍ នៃការបាញ់ប្រហារលើរថយន្តមួយ ដែលមានទីតាំងនៅភាគខាងកើតទីក្រុងយេរូសាឡឹម ជាកន្លែងភាពតានតឹងរវាងប្រជាជនប៉ាឡេស្ទីន និងអ្នកតាំងលំនៅជនជាតិជ្វីហ្វ បានកំពុងឆាបឆេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
សេចក្តីថ្លែងការណ៍របស់ប៉ូលីសបានបន្ថែមថា មនុស្សពីរនាក់បាន “រងរបួស” ម្នាក់មានអាយុ៥០ឆ្នាំ និងម្នាក់ទៀត ៤៨ឆ្នាំ។ សេចក្តីរាយការណ៍បន្តថា៖ «កម្លាំងនគរបាល និងនគរបាលព្រំដែនកំពុងនៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវរកជនសង្ស័យដែលបានរត់គេចពីកន្លែងកើតហេតុ។
គួរបញ្ជាក់ថា ការវាយប្រហារនេះកើតឡើង ចំពេលមានអំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនកាន់តែខ្លាំង។
ដោយកាលពីឆ្នាំមុន គឺជាឆ្នាំដែលជនជាតិប៉ាឡេស្ទីនស្លាប់ច្រើនបំផុតនៅតំបន់ វេសបែង(West Bank) ដែលកាន់កាប់ ក្នុងរយៈពេលជិត ២ទសវត្សរ៍ ហើយឆ្នាំនេះកាន់តែអាក្រក់ទៅៗ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






