ថ្លែងបើកកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្ត្រីកម្ពុជា និងជាប្រធាន អាស៊ានប្តូរវេនឆ្នាំ២០២២នេះ បានវាយតម្លៃខ្ពស់ដែលប្រទេស អូស្ត្រាលីតែងតែគាំទ្រឥតងាករេចំពោះមជ្ឈភាពអាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្ម ក្នុងព្រឹត្តិការណ៍នានាដែលដឹកនាំដោយអាស៊ាន នៅក្រោមភាពជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយអាស៊ាន និងអូស្ត្រាលី។ សម្តេចតេជោ កោតសរសើរចំពោះល្បឿន និងទំហំនៃសមិទ្ធិផល ដែលអាស៊ាន និងអូស្ត្រាលី សម្រេចបានរួមគ្នាក្នុងរយៈពេលដ៏ខ្លី តាមរយៈគំនិតដូចផ្ដើមយ៉ាងច្រើន ជាពិសេសពិនិត្យស្ដីពីអូស្ត្រាលី ដើម្បីអនាគតអាស៊ាន ដែលតម្រូវការឲ្យមានការគាំទ្រ អន្តរវិស័យដល់ការអនុវត្ត ទស្សនៈវិស័យអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិកជាមួយនឹងតម្រូវការជាក់ស្ដែងរបស់បណ្ដាប្រទេសអាស៊ាន។ សម្តេចតេជោ ស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការគាំទ្រដល់ការធ្វើសមាហរណកម្មតំបន់ ការជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អូស្ត្រាលី នូវែលសេឡង់ និងការកាត់បន្ថយគំលាតអភិវឌ្ឍន៍ តាមរយៈការដាក់ចេញ អូស្រ្តាលីសម្រាប់អាស៊ានស្ដីពីសេដ្ឋកិច្ចនិងការតភ្ជាប់ និងកម្មវិធីគាំទ្រការអភិវឌ្ឍន៍កិច្ច គាំទ្រពាណិជ្ជកម្មសេរីអាស៊ានអូស្ត្រាលី ណូវែលសេឡង់។ សមិទ្ធផលដល់ត្រចះត្រចង់ទាំងនេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត កិច្ចខំប្រឹងប្រែង ក្នុងការពង្រឹងទំនាក់ទំនង កិច្ចសន្ទនាកាន់តែស៊ីជម្រៅ ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរដ៏រឹងមាំ រវាងអាស៊ាន និងអូស្ត្រាលី និងបន្តផ្ដល់ផលប្រយោជន៍ ច្រើនទៀត ជូនដល់ប្រជាជនរបស់យើង និងការអភិវឌ្ឍន៍នៅក្នុងតំបន់ ប្រកបដែលចីរភាពនិងវិបុលភាព៕






