
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៉ិក ប៊ុនហុក បានថ្លែងថា មន្ត្រីបោះឆ្នោតត្រូវបម្រើ សេវាជូនអ្នកបោះឆ្នោតទាំងអស់ ដោយមិនមានការរើសអើងឡើយ។ លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការ គ.ជ.ប។