BBC៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន បាននិយាយកាលពីពេលថ្មីៗនេះថា រលកនៃការបាញ់មីស៊ីលរបស់រុស្ស៊ីនាពេលថ្មីៗនេះ បានធ្វើឱ្យខូចប្រព័ន្ធថាមពលស្ទើរតែពាក់ កណ្តាលរបស់ប្រទេសអ៊ុយក្រែន។ ការខូចខាតកើត ឡើង ស្របពេលសីតុណ្ហភាពធ្លាក់ចុះក្រោមត្រជាក់ ហើយរដ្ឋធានី គៀវ ជួប ប្រទះនឹងព្រិលរដូវរងាដំបូងរបស់ខ្លួន។ មន្ត្រីម្នាក់នៅទីក្រុង គៀវ បានព្រមានថា ទីក្រុងនេះអាចប្រឈមនឹង “ការបិទទាំងស្រុង” នៃបណ្តាញអគ្គិសនីរបស់ខ្លួន។ វិស្វករជាច្រើនកំពុងស្ដារថាមពលឡើងវិញ ខណៈអ៊ុយក្រែនស៊ូទ្រាំនឹងការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។
រុស្ស៊ីបន្តការវាយប្រហារដោយមីស៊ីលលើហេដ្ឋារចនា សម្ព័ន្ធស៊ីវិល និងសំខាន់របស់អ៊ុយក្រែន។ ប្រតិបត្តិករបណ្តាញជាតិរបស់អ៊ុយក្រែនបានបង្ហោះនៅលើ តេលេក្រាម ថា រុស្ស៊ីបានទទួលស្គាល់ជាផ្លូវការថា គោលដៅរបស់ខ្លួនគឺបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនហើយទុកឱ្យប្រជាជនអ៊ុយក្រែនគ្មានអគ្គិសនី និងកំដៅ “។ កាលពីថ្ងៃព្រហស្បតិ៍ រុស្ស៊ីបានវាយប្រហារលើការដំឡើងថាមពលបន្ថែមទៀត និងអគារស៊ីវិលមិនដល់ពីរថ្ងៃបន្ទាប់ពីការទម្លាក់គ្រាប់បែកដ៏ខ្លាំងបំផុតមួយរបស់ខ្លួន។ នេះគឺជាយុទ្ធសាស្ត្ររបស់រុស្ស៊ីនាពេលថ្មីៗនេះ បន្ទាប់ពីការធ្លាក់ចុះក្នុងសមរភូមិ៕
ប្រែសម្រួលដោយ: ជ ង៉ា






