យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៩៧ នាក់បានស្លាប់ និង ១២៨ នាក់បាត់ខ្លួន ហើយមនុស្សប្រហែល ៨០០ នាក់បានរងរបួសចាប់តាំងពីព្យុះYagi បានបោកបក់យ៉ងខ្លាំងមក។
កម្រិតទឹកជន់លិចខ្ពស់បានជន់លិចតាមមាត់ទន្លេ និងតំបន់ទំនាប ទំនប់ទឹក និងផ្នែកដែលគំរាមកំហែងនៃទីក្រុងហាណូយ និងខេត្តភាគខាងជើងផ្សេងទៀត។
ការជនលិចនៅតំបន់និងស្រុកនៃទីក្រុងហាណូយនៅតែបន្ត ដោយទីភ្នាក់ងារអាកាសធាតុបានព្យាករណ៍ពីការប្រែប្រួលតិចតួចនៃកម្រិតទឹកនៃទន្លេក្រហមក្នុងរយៈពេល ២៤ ម៉ោងបន្ទាប់ ដោយសារទឹកជំនន់ និងការរអិលបាក់ដីបន្តប៉ះពាល់ដល់តំបន់នៅភាគខាងជើងប្រទេសវៀតណាម។
ប្រទេសវៀតណាម នៅតែរំជើបរំជួល ពីឥទ្ធិពលនៃ ព្យុះទីហ្វុង Yagi ដែលជាព្យុះខ្លាំងបំផុតដែលវាយ ប្រហារអាស៊ី ក្នុងឆ្នាំនេះ ដែលបានបោកបក់នៅថ្ងៃសៅរ៍។ ភាគខាងជើងនៃទីក្រុងហាណូយ ការរអិលបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរនៅតែប៉ះពាល់ដល់តំបន់មួយចំនួន នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






