សារព័ត៌មានកូរ៉េខាងត្បូង News1 បានរាយការណ៍ថា មនុស្ស១២នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីកប៉ាល់ដឹកទំនិញមួយ ផ្ទុកមនុស្ស ២២នាក់បានលិចនៅលើសមុទ្រខ្ពស់ភាគអាគ្នេយ៍នៃទីក្រុង ជេជូ(Jeju) កាលពីល្ងាចថ្ងៃអង្គារ។ បើតាមរបាយការណ៍មួយថា មនុស្ស១១នាក់ក្នុងចំណោម១២នាក់ដែលត្រូវបានជួយសង្គ្រោះគឺបានសន្លប់។ កិច្ចខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះនាវិក ១០ នាក់ដែលនៅសល់ កំពុងដំណើរការផងដែរ។ ឆ្មាំឆ្នេរសមុទ្របានកំណត់អត្តសញ្ញាណនាវិកទាំង ២២ នាក់រួចហើយ ដោយមានជនជាតិចិន ១៤នាក់ និងជនជាតិមីយ៉ាន់ម៉ា ៨ នាក់៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង






