(ខេត្តកំពង់ចាម,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)៖ អាជ្ញាធរខេត្តកំពង់ចាមកំពុងតែយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយគ្រោងបង្កើតប្រព័ន្ធធារាសាស្រ្តឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅតាមតំបន់មួយចំនួនដែលមិនមានប្រភពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ ទាំងរដូវប្រាំងនិងរដូវវស្សានេះ ជាការលើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត ក្នុងពេលអញ្ជើញចុះចាក់វ៉ាក់សាំងសារទឹកគោ-ក្របី ប្រជាពលរដ្ឋជាង៧០០ក្បាល នាពេលកន្លងទៅថ្មីៗក្នុងឃុំតុងរ៉ុង ស្រុកព្រៃឈរ ។ជាក់ស្ដែងគ្រាន់តែប្រភពទឹកក្បាលហុងទឹកឆាក្នុងស្រុកព្រៃឈរ អាចមានលទ្ធភាពស្រោចស្រពដំណាំស្រូវ បានរហូតដល់៥.០០០ហិកតាផងដែរ។
លោក កៅ សោរ មេឃុំបឹងណាយ មានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី៥ សីហា ថា: ដោយសារតែមានលក្ខណៈអំណោយផលពីធម្មជាតិ ពិសេសគឺក្បាលហុងទឹកឆា ទឹកដែលមានប្រភពចេញពីក្នុងដី ដោយបានហូរធ្លាក់មកផ្នែកខាងក្រោមតាមប្រព័ន្ធធារាសាស្រ្ត សម្រាប់នៅក្នុងឃុំរបស់លោកផ្ទាល់ អាចស្រោចស្រពដំណាំស្រូវទាំងរដូវប្រាំងនិងវស្សា បានរហូតដល់ជាង៧០០ហិកតា។ក្រៅពីនេះបានហូរធ្លាក់ទៅឃុំក្រូច និងមួយផ្នែកឃុំសំពងជ័យ ស្រុកជើងព្រៃ ផងដែរ។
លោកអ៊ុ វិបុល ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាមប្រាប់ ឱ្យដឹងថា គ្រាន់តែប្រភពក្បាលហុងទឹកឆាក្នុងស្រុកព្រៃឈរ គឺអាចមានលទ្ធភាពស្រោចស្រពដំណាំស្រូវបានទាំងរដូវប្រាំងនិងរដូវវស្សារហូតដល់៥.០០០ហិកតា។
ជាមួយនោះដោយមានការណែនាំពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងរដ្ឋមន្ត្រីក្រសួងធនធានទឹក លោកបានខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋានដោយបានប្រឹងប្រែងជីកប្រព័ន្ធធារាសាស្រ្ត នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម ដើម្បីងាយស្រួលដល់កសិករយកទឹកទៅប្រើប្រាស់ស្រោចស្រពដំណាំស្រូវ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមមានប្រសាសន៍ ឲ្យដឹងដែរថា រដ្ឋបាលខេត្តកំពង់ចាមមានគម្រោងពង្រីកប្រព័ន្ធ ធារាសាស្រ្ត ឲ្យបានច្រើនបន្ថែមទៀតនៅក្នុងឆ្នាំ ២០២១ខាងមុខ តាមរយៈការដេញថ្លៃគំរោងផ្លូវនានាប្រែក្លាយមកជាដេញថ្លៃគម្រោងប្រព័ន្ធធារាសាស្ត្រវិញ ប្រយោជន៍ដើម្បីឱ្យប្រជាកសិករមាន ទឹកសម្រាប់បូមដាក់ស្រែ ព្រោះថាប្រជាពលរដ្ឋប្រមាណ ៦៦%ប្រកបរបរកសិកម្ម៕
ដោយ៖ចាន់ ថេត(កែសម្រួលដោយ មណ្ឌល កែវ)
អាជ្ញាធរខេត្តកំពង់ចាមគ្រោងនិងបង្កើតប្រព័ន្ធធារាសាស្រ្តឱ្យបានច្រើនបន្ថែមទៀតដើម្បីមានលទ្ធភាពស្រោចស្រពដំណាំស្រូវរាប់ម៉ឺនហិកតា(ខេត្តកំពង់ចាម,ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០)៖ អាជ្ញាធរខេត្តកំពង់ចាមកំពុងតែយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយគ្រោងបង្កើតប្រព័ន្ធធារាសាស្រ្តឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅតាមតំបន់មួយចំនួនដែលមិនមានប្រភពទឹកសម្រាប់ស្រោចស្រពដំណាំស្រូវ ទាំងរដូវប្រាំងនិងរដូវវស្សានេះ ជាការលើកឡើងរបស់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត ក្នុងពេលអញ្ជើញចុះចាក់វ៉ាក់សាំងសារទឹកគោ-ក្របី ប្រជាពលរដ្ឋជាង៧០០ក្បាល នាពេលកន្លងទៅថ្មីៗក្នុងឃុំតុងរ៉ុង ស្រុកព្រៃឈរ ។ជាក់ស្ដែងគ្រាន់តែប្រភពទឹកក្បាលហុងទឹកឆាក្នុងស្រុកព្រៃឈរ អាចមានលទ្ធភាពស្រោចស្រពដំណាំស្រូវ បានរហូតដល់៥.០០០ហិកតាផងដែរ។លោក កៅ សោរ មេឃុំបឹងណាយ មានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី៥ សីហា ថា: ដោយសារតែមានលក្ខណៈអំណោយផលពីធម្មជាតិ ពិសេសគឺក្បាលហុងទឹកឆា ទឹកដែលមានប្រភពចេញពីក្នុងដី ដោយបានហូរធ្លាក់មកផ្នែកខាងក្រោមតាមប្រព័ន្ធធារាសាស្រ្ត សម្រាប់នៅក្នុងឃុំរបស់លោកផ្ទាល់ អាចស្រោចស្រពដំណាំស្រូវទាំងរដូវប្រាំងនិងវស្សា បានរហូតដល់ជាង៧០០ហិកតា។ក្រៅពីនេះបានហូរធ្លាក់ទៅឃុំក្រូច និងមួយផ្នែកឃុំសំពងជ័យ ស្រុកជើងព្រៃ ផងដែរ។លោកអ៊ុ វិបុល ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាមប្រាប់ ឱ្យដឹងថា គ្រាន់តែប្រភពក្បាលហុងទឹកឆាក្នុងស្រុកព្រៃឈរ គឺអាចមានលទ្ធភាពស្រោចស្រពដំណាំស្រូវបានទាំងរដូវប្រាំងនិងរដូវវស្សារហូតដល់៥.០០០ហិកតា។ ជាមួយនោះដោយមានការណែនាំពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងរដ្ឋមន្ត្រីក្រសួងធនធានទឹក លោកបានខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋានដោយបានប្រឹងប្រែងជីកប្រព័ន្ធធារាសាស្រ្ត នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តកំពង់ចាម ដើម្បីងាយស្រួលដល់កសិករយកទឹកទៅប្រើប្រាស់ស្រោចស្រពដំណាំស្រូវ។ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមមានប្រសាសន៍ ឲ្យដឹងដែរថា រដ្ឋបាលខេត្តកំពង់ចាមមានគម្រោងពង្រីកប្រព័ន្ធ ធារាសាស្រ្ត ឲ្យបានច្រើនបន្ថែមទៀតនៅក្នុងឆ្នាំ ២០២១ខាងមុខ តាមរយៈការដេញថ្លៃគំរោងផ្លូវនានាប្រែក្លាយមកជាដេញថ្លៃគម្រោងប្រព័ន្ធធារាសាស្ត្រវិញ ប្រយោជន៍ដើម្បីឱ្យប្រជាកសិករមាន ទឹកសម្រាប់បូមដាក់ស្រែ ព្រោះថាប្រជាពលរដ្ឋប្រមាណ ៦៦%ប្រកបរបរកសិកម្ម៕ដោយ៖ចាន់ ថេត(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Wednesday, 5 August 2020





