(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla កាលពីថ្ងៃច័ន្ទថា ជំងឺរាត ត្បាតរ៉ាំរ៉ៃ COVID-19 គឺជាការធ្វើតេស្តដ៏ធំមួយសម្រាប់របៀបរបបនិងសមត្ថភាពរបស់ប្រទេសនីមួយៗក្នុងការគ្រប់គ្រង ចាត់ចែង ដឹកនាំអភិបាលកិច្ច។
លោក Wang Yi បាននិយាយថា ប្រទេសចិន បានបង្ហាញសមត្ថភាពពេញលេញ និងភាពខ្លាំងរបស់ខ្លួន ក្នុងការការពារសុខភាព និងសុវត្ថិភាពប្រជាជនរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
លោកថា ការផ្ទុះឡើងនេះ មិនបានបំផ្លាញប្រទេសចិនទេ។
ផ្ទុយទៅវិញវាបានធ្វើឱ្យប្រទេសចិន មានស្មារតីសាមគ្គីភាព និងកាន់តែរឹងមាំឡើង ហើយប្រជាជនចិន កាន់តែមានទំនុកចិត្តលើមាគ៌ាដឹកនាំបែបសង្គមនិយមតាមលក្ខណៈនៃវប្បធម៌ចិន។
លោករដ្ឋមន្ត្រីការបរទេសចិន បាននិយាយថា ឆ្នាំនេះគឺជាខួបលើកទី៦០ នៃការបង្កើតចំណងការទូតរវាង ចិន និងគុយបា។
លោក Wang Yi បានចាត់ទុកទំនាក់ទំនងរវាងចិន និងគុយបា គឺជាគំរូនៃទំនាក់ទំនងរវាង ចិន និង អាមេរិកឡាទីន៕





