(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២)៖ប្រភពព័ត៌មានពីប្រទេសថៃបានរាយការណ៍មកថាកាលពវេលាម៉ោងប្រមាណ៣ទាបភ្លឺ ថ្ងៃទី២៣ មេសា ២០២២ មានឧបត្តិហេតុរថយន្តប៊ិចអាប់ មួយគ្រឿងបានបុកពីក្រោយរថយន្តផ្ទុកទំនិញធុនធ្ងន់ នៅលើផ្លូវជាតិលេខ៣៥៩ ស្រះកែវ-ខៅហ៊ីនសន ស្ថិតក្នុងភូមិម៉ៃប្រៃវ៉ាល់ ឃុំស្រះខ្វាន់ ទីរួមខេត្តស្រះកែវ។ប្រភពបានឲ្យដឹងថា រថយន្តប៊ិចអាប់តូយ៉ូតា វីហ្គោ ពាក់ស្លាកលេខกท2559ស្រះកែវ ដែលអ្នកបើកមានឈ្មោះ លិឃីត ធម្មប្រះឌិត អាយុ៣០ឆ្នាំ ជាជនជាតិថៃ បានបុកពីក្រោយរថយន្តសណ្ដោងកង១៨ ពាក់ស្លាកលេខ71-4185រៈយ៉ង អ្នកបើកមានឈ្មោះចុះសេន ខុនតាល។
ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរថយន្តដែលជួបគ្រោះថ្នាក់នោះ បានរកឃើញថាមានអ្នករងរបួសធ្ងន់-ស្រាលជាច្រើន និងអ្នកស្លាប់នៅកន្លែងកើតហេតុចំនួន២នាក់ គឺប្រពន្ធអ្នកបើករថយន្តប៊ិចអាប់ជនជាតិថៃ និងក្មេងប្រុសខ្មែរ នៅមិនទាន់ដឹងឈ្មោះ អាយុប្រមាណ១ខួប។
ដោយឡែកអ្នករងរបួស ១១នាក់ ជាពលករខ្មែរ។ឯឈ្មោះ លិឃីត ធម្មប្រះឌីត ប្រុស អាយុ៣០ឆ្នាំជនជាតិថៃ ជាមេខ្យល់និងជាអ្នកបើករថយន្តប៊ិចអាប់។
ក្រោយពីការសួរនាំជំហានដំបូងរបស់សមត្ថកិច្ច ឈ្មោះលកឃីត បានប្រាប់ថា បានទទួលការទំនាក់ទំនងពីក្រុមបណ្ដាញនាំពលករខ្មែរ អោយមកទទួលពលករខ្មែរនៅបរិវេណតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងទឹកដីស្រុកខ្លងហាត មានព្រំប្រទល់ជាប់ជាមួយស្រុកអារញ្ញ ដោយឲ្យដេកនៅស្រុកភ្នំសារខាម ខេត្តឆះឈើងសៅ ចំនួន១២នាក់។
សរុបអ្នកធ្វើដំណើរទាំងអស់១៤នាក់ នៅពេលទៅដល់គោលដៅនិងបានទទួលប្រាក់ថ្លៃឈ្នួលពីពលករខ្មែរ ដោយអ្នកបើករថយន្តគ្រោះថ្នាក់បានរងរបួស។ដោយឡែកអ្នករងរបួសជនជាតិខ្មែរទាំងអស់ សមត្ថកិច្ចនិងក្រុមសង្រ្គោះ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសម្ដេចព្រះ
យុបរាជស្រះកែវ៕
ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)






