ថ្ងៃ ច័ន្ទ ទី២៨ ខែ Apr ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • សម្តេចមហាបវរធិបតី អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ «ទិវាពលកម្មអន្តរជាតិ ១ឧសភា» ខួបអនុស្សាវរីយ៍លើកទី១៣៨ ឆ្នាំ២០២៤ ការរៀបចំពិធីអបអរសាទរ «ទិវាពលកម្មអន្តរជាតិ១ឧសភា» គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ។ សម្រាប់ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗផងដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរណ៍ណែនាំ និងសារលិខិត ដើម្បីបំផុសទឹកចិត្តគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត សហគ្រាស គ្រឹះស្ថាននានា រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ «ទិវាពលកម្មអន្តរជាតិ១ឧសភា» មានកម្មវិធីសំណេះសំណាល កម្មវិធីកម្សាន្តសប្បាយផ្សេងៗ ដើម្បីបង្កបរិយាកាសសាមគ្គីភាព ភាតរភាព រវាងកម្មករនិយោជិត ។ ជាមួយគ្នានេះ រាជរដ្ឋាបាលបានបន្តដាក់ចេញនូវអនុសាសន៍ស្តីពី “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” និងបានបញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣ -២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់បញ្ចូលយុទ្ធនាការនេះ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ដើម្បីប្រែក្លាយអនុសាសន៍នេះឱ្យទៅជាការអនុវត្តជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព និងបង្កើតបានវប្បធម៌អនុលោមភាពតាមច្បាប់ ៕
  • មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ជួញដូរគ្រឿង ញៀនឃាត់ខ្លួនជនល្មើស២នាក់ និងរឹបអូសថ្នាំញៀនជិត ២៨គីឡូក្រាម រាជធានីភ្នំពេញ៖ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នង ការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ នៅថ្ងៃទី២៥ ខែមេសា ២០២៤ វេលាម៉ោង១៣៖៣៩នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ ដោយមានការដឹកនាំ និងសម្រប សម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ និងសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចហាងកាហ្វេមួយកន្លែង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប្រតិបត្តិការនោះ កម្លាំងជំនាញឃាត់ខ្លួនជនល្មើស ២នាក់៖ ឈ្មោះ សុខ គោកា ភេទប្រុស ជនជាតិខ្មែរ កើតឆ្នាំ១៩៩៦ និងឈ្មោះ គង់ […]
  • សម្តេចតេជោ ហ៊ុន សែន៖ «ព្រះមហាក្សត្រ ប្រុយណេ នឹងយាងមកដល់កម្ពុជា ហើយខ្ញុំនឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ បើមិនមានអ្វីប្រែប្រួល» សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា៖ «ប្រសិនពុំមានការផ្លាស់ប្តូរទេ នៅយប់ថ្ងៃទី២៩ ខែមេសាខាងមុខនេះ ព្រះមហាក្សត្រប្រុយណេ ព្រះអង្គនឹងយាងមកដល់កម្ពុជាដែលខ្ញុំនឹងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។ ករណីបែបនេះមិនចម្លែកទេ រវាងព្រះអង្គជាមួយខ្ញុំ ព្រោះកាលពីឆ្នាំ២០១១ ពេលខ្ញុំទៅប្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯងមកទទួលខ្ញុំនៅព្រលានយន្តហោះជូនទៅសណ្ឋាគារ។ គោលបំណងទស្សនកិច្ចរបស់ព្រះគឺមកស្រស់ស្រូបពេលព្រឹកជាមួយខ្ញុំដែលព្រះអង្គរាប់អានខ្ញុំដូចប្អូនពៅ។ (បងប្អូន៣នាក់គឺព្រះជាបងទី១ ឯកឧត្តម ថាក់ សុីនជាប្អូនទី២ និងខ្ញុំជាប្អូនពៅ)។ ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ តែការស្រស់ស្រូបពេលព្រឹកថ្ងៃទី៣០ ខែមេសា ខាងព្រះអង្គ មានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។ ឯខ្ញុំមានកូនប្រុសទាំងបី ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត និងហ៊ុន ម៉ានី។ ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ»៕
  • ប្រធាន ILO សរសើរវិស័យការងារ សន្តិសុខសង្គម និងបណ្តុះ បណ្តាលវិជ្ជាជីវៈរបស់កម្ពុជាមានវឌ្ឍនភាពលឿន ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាជាមួយលោកស្រី Xiaoyan Qian នាយិការនៃការិយាល័យអង្គការអន្តរជាតិខាងការងារ(ILO)ប្រចាំកម្ពុជា ឡាវ និងថៃនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ លោកស្រីនាយិកា បានសរសើរថា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃរាជរដ្ឋាភិបាលកម្ពុជាមានវឌ្ឍនភាពលឿនជាងបណ្តាប្រទេសក្នុងតំបន់មួយចំនួន។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ILO ដែលបានផ្តល់កិច្ចសហការដើម្បីវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈគម្រោង ការបណ្តុះបណ្តាលមន្ត្រីជំនាញលើជំនាញទន់ដើម្បីបង្កើនផលិតភាពការងារ គម្រោងការងារសមរម្យសម្រាប់យុវជន គម្រោងទីផ្សារការងារសកម្ម និងគម្រោងនៃការកសាងសមត្ថភាពស្ថាប័នចំពោះបេឡាជាតិសន្តិសុខសង្គមជាដើម។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងដែលជាគន្លឹះដើម្បីធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ដែលនេះជាចំណុចគន្លឹះដ៏សំខាន់មួយក្នុងគោលបំណងធានាពីទំនាក់ ទំនងវិជ្ជាជីវៈ សិទ្ធិសេរីភាព ផលិតភាព និងសុខមាលភាព រួមទាំងបរិយាកាសល្អសម្រាប់វិនិយោគិនផងដែរ។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី ក៏បានពន្យល់លំអិតពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដែលជាយុទ្ធសាស្ត្រដ៏មុតស្រួចដើម្បីផ្លាស់ប្តូរកម្លាំងអតិពលកម្មក្នុងទីផ្សារការងារឱ្យកម្ពុជាប្រែក្លាយជាសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនាញ។ ទន្ទឹមនឹងនេះទាំងឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី Xiaoyan Yan ក៏បានឯកភាពគ្នាក្នុងការបន្តគាំទ្រទៅវិញទៅមកដើម្បីឱ្យគម្រោងដែលភាគីទាំងពីរបានកំពុងសហការឱ្យកាន់តែរលូនជាបន្តទៀតដើម្បីវិបុលភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
  • អបអរសាទរ ខេត្តទាំង៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដូចតាមការប្រកាសកន្លងទៅ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រគល់រង្វាន់ជូនរាជធានី-ខេត្តណា ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងសំខាន់នោះ គឺមិនចង់ឃេីញមានគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការប្រុងប្រយ័ត្ន ព្រមទាំងគោរព ច្បាប់ចរាចរណ៍ ជាពិសេសការចូលរួមចំណែកពីបងប្អូន អ៊ំពូមីង តាយាយដែលជាអ្នកបេីកបរគ្រប់ប្រភេទ ដេីម្បីឱ្យគ្រប់ការធ្វេីដំណេីរប្រកបដោយសុខសុវត្ថិភាព អាចទទួលបានការជួបជុំក្រុមគ្រួសារគ្រប់ទីកន្លែងនៅទូទាំងប្រទេស។ ជាលទ្ធផល មានខេត្តចំនួន ៦ ទទួលបានអត្រាគ្រោះថ្នាក់ចរាចរណ៍សូន្យ ហេីយសម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ផ្តល់រង្វាន់តាមការសន្យាដូចខាងក្រោម៖ ១/ ផ្តល់លិខិតសរសេីរមួយ ដែលនឹងមកទទួលផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី ២/ ថវិកាចំនួន ២០០លានរៀល ៣/ ភេសជ្ជៈចំនួន ១ពាន់កេស សូមបងប្អូន អ៊ំពូមីង តាយាយ មេត្តាបន្តគោរពច្បាប់ចរាចរណ៍ ហេីយបេីកបរដោយប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងប្រកាន់ខ្ជាប់ការយោគយល់អធ្យាស្រ័យគ្នាខ្ពស់៕
  • ជនជាប់ចោទចុងក្រោយបង្អស់ ក្នុងករណីសម្លាប់បុរសម្នាក់ ក្នុងឆ្នាំ ២០១៩ នឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្ម សិង្ហបុរី៖ ជនជាប់ចោទចុងក្រោយបង្អស់ ក្នុងករណីសម្លាប់បុរសម្នាក់ក្នុងឆ្នាំ ២០១៩ អំឡុងពេលប្រយុទ្ធគ្នានៅ Orchard Towers លោក Tan Sen Yang ដែលបច្ចុប្បន្នមានអាយុ ៣២ឆ្នាំ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់ មួយជីវិត។ មនុស្ស៧នាក់ រួមទាំង Tan ត្រូវបានចោទប្រកាន់ដំបូងពីបទមនុស្សឃាតដោយចេតនា ជុំវិញការស្លាប់របស់ Satheesh Noel Gobidass អាយុ៣១ ឆ្នាំនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងអំឡុងពេលសវនាការ ព្រះរាជអាជ្ញាបានបង្ហាញពីខ្សែវីដេអូពីកាម៉េរ៉ា CCTV បានបង្ហាញថា Tan និងគ្នាគ្នាជាជនជាប់ចោទ កំពុងមានជម្លោះជាមួយអ្នកឧបត្ថម្ភផ្សេងទៀតនៅខាងក្រៅក្លឹប Naughty Girl Club និងមានកាំបិតនៅក្នុងដៃរបស់ Tan។ កាមេរ៉ា CCTV បានចាប់យកការប្រយុទ្ធគ្នាដ៏សាហាវនៅជាន់ ផ្ទាល់ដីនៃផ្សារទំនើប ដោយឃើញលោក Tan បានដាល់លោក Satheesh។ ផ្សារទំនើបនេះកំពុងដំណើរការជួសជុល ហើយហាងកម្សាន្តពេលរាត្រីរបស់ខ្លួនបានឈប់ដំណើរការនៅឆ្នាំ ២០២៣ បន្ទាប់ពីប៉ូលីសបានបញ្ឈប់ការផ្តល់ និងបន្តអាជ្ញាប័ណ្ណរបស់ពួកគេ៕ ប្រែសម្រួលដោយ ម៉ុកម៉ានិច
  • TikTok ប្រកាសបេ្តជ្ញាតតាំង តាមផ្លូវច្បាប់ប្រឆាំង នឹងការហាមឃាត់របស់អាមេរិក នាយកប្រតិបត្តិក្រុមហ៊ុន TikTok បានប្រកាសប្តេជ្ញាតតាំងប្រឆាំងនៅក្នុងតុលាការ ដើម្បីច្រានចោលច្បាប់របស់សហរដ្ឋ អាមេរិក ក្នុងការហាមឃាត់ក្រុមហ៊ុន TikTok។ អាមេរិក បានចោទប្រកាន់ថា បណ្តាញសង្គមមួយនេះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ បណ្តាញផ្សព្វផ្សាយសង្គមដ៏ល្បីល្បាយ TikTok ដែលមានប្រជាជនអាមេរិកប្រើប្រាស់រហូតដល់ទៅ ១៧០លាន នាក់ ភាគច្រើន ជាក្មេងៗ ត្រូវបានហាមប្រាមនៅសហរដ្ឋអាមេរិក ក្រោយការចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោកចូ បៃឌិន។ នៅក្នុងសេចក្តីព្រាងច្បាប់នេះ បានផ្តល់ពេលវេលាឱ្យក្រុមហ៊ុន TikTok រយៈពេលប្រាំបួនខែ ដើម្បីដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ចិន ByteDance ឬត្រូវបានដកចេញពីទីផ្សារអាមេរិក។ លោក Shou Zi Chew ម្ចាស់ក្រុមហ៊ុម TikTok បានហៅទង្វើនេះថា “គួរឱ្យអស់សំណើច ដោយសារតែសេរីភាពនៃការបញ្ចេញមតិនៅលើបណ្តាញសង្គម TikTok បានឆ្លុះបញ្ចាំងពីតម្លៃរបស់អាមេរិកដូចគ្នា ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាសញ្ញានៃសេរីភាព។” លោកក៏បានប្រាប់ទៅកាន់អ្នកប្រើប្រាស់ទាំងអស់ថា “សូមប្រាកដថា យើងនឹងមិនទៅណានោះទេ ហើយយើងនឹងបន្តតស៊ូ ដើម្បីសិទ្ធិរបស់អ្នកនៅក្នុងតុលាការ ព្រោះការពិត និងអត្តភាពគឺនៅលើយើង។” TikTok ដែលជាបណ្តាញផ្សព្វផ្សាយសង្គមដ៏មានប្រជាប្រិយភាព អស់រយៈពេលជាច្រើនឆ្នាំមកនេះ បានស្ថិតនៅក្នុងរង្វង់ដៃរបស់អាជ្ញាធរអាមេរិក ដែលបាននិយាយថា បណ្តាញសង្គមមួយនេះ បានអនុញ្ញាតឱ្យទីក្រុងប៉េកាំង ចាប់យកទិន្នន័យរបស់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋ […]
  • បេសកជន អ.ស.ប ផ្នែកជំនួយនៅតំបន់ហ្គាហ្សា អំពាវនាវឱ្យអ៊ីស្រាអែលកែលម្អវិធានការបន្ទាន់ ដើម្បីផ្គត់ផ្គង់ជំនួយ មន្ត្រីទទួលបន្ទុកផ្នែកជំនួយ របស់អង្គការសហប្រជាជាតិ (អ.ស.ប) បានជំរុញឱ្យអ៊ីស្រាអែលត្រូវតែមាន “សកម្មភាពបន្ថែម និងវិធានការណ៍ច្បាស់លាស់បន្ទាន់” ដើម្បីអនុញ្ញាតឱ្យជំនួយអាចមានលំហូរជានិរន្តរភាព ទៅកាន់តំបន់ហ្គាហ្សា ដើម្បីបើកលទ្ធភាពឲ្យបុគ្គលិកជំនួយត្រូវការសិទ្ធិចូលផ្គត់ផ្គង់ជំនួយដោយសុវត្ថិភាព និងពេញបរិបូរណ៍សម្រាប់ប្រជាជនចំនួន ២.៣លាននាក់។ អ្នកសម្របសម្រួលផ្នែកមនុស្សធម៌ និងកិច្ចការកសាងតំបន់ហ្គាហ្សាឡើងវិញរបស់ អ.ស.ប លោកស្រី ស៊ីករីដ ខាក (Sigrid Kaag) បានលើកឡើងកាលពីថ្ងៃពុធថា “ជារៀងរាល់ថ្ងៃការបំផ្លិចបំផ្លាញ និងភាពរងទុក្ខលំបាករបស់ប្រជាជនពិតជាមានទំហំធំធេងណាស់” ។ នៅក្នុងរបាយការណ៍គាំទ្រដោយ អ.ស.ប ដែលចេញផ្សាយនៅក្នុងខែមីនា បាននិយាយថា គ្រោះទុរ្ភិក្សធ្ងន់ធ្ងរនៅភាគខាងតំបន់ជើងហ្គាហ្សា ទំនងជានឹងកើតមានឡើងនៅខែឧសភា ហើយអាចរីករាលដាលពាសពេញតំបន់កំពុងមានជម្លោះ នៅខែកក្កដា។ លោកស្រីខាក (Kaag) បានអំពាវនាវឱ្យមានការបង្កើនវិធានការណ៍បន្ទាប់ ដើម្បីកែលម្អគុណភាព បរិមាណ និងការចែកចាយជំនួយ ដើម្បីអាចអនុញ្ញាតឱ្យការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅខាងក្នុងតំបន់ហ្គាហ្សា ប្រកបទៅដោយសុវត្ថិភាព និងគ្មានសកម្មភាពរារាំង ព្រមទាំងត្រៀមលក្ខណៈរៀបចំសម្រាប់ស្តារ និងកសាងតំបន់ឡើងវិញ។ ចាប់តំាងពីអ៊ីស្រាអែល បានបើកប្រតិបត្តិការសងសឹកទៅលើក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាកាលពីដើមខែតុលា ឆ្នាំ២០២៣ រហូតមកទល់នឹងពេលនេះ បានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីនជាង ៣៤,០០០ នាក់ស្លាប់ នេះបើយោងតាមតួលេខចុងក្រោយរបស់មន្ត្រីសុខាភិបាលតំបន់ហ្គាហ្សា ៕
  • ត្រីងៀតខ្មែរចំនួន ៤.៧តោន ជាផ្លូវការលើកដំបូង ត្រូវបាននាំចេញទៅកាន់ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food ដែលមានទីតាំងនៅខេត្តសៀមរាប បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផលជលផលកម្ពុជា ហៅកាត់ថា (CQS)។នេះបើតាម កញ្ញា អ៊ឹម រចនា អ្នកនាំពាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី ២៥ មេសានេះ ការនាំចេញលើកដំបូងជាលក្ខណៈផ្លូវការ នូវប្រភេទត្រីកែច្នៃចំនួន ៣ប្រភេទ រួមមាន៖ ត្រីងៀត ត្រីឆ្អើរ និងត្រីបង្ហើម ធ្វើឡើងដោយដឹកតាមកប៉ាល់ ដែលមានបំពាក់ប្រព័ន្ធត្រជាក់ក្នុងបរិមាណ ៤.៧តោន ដើម្បីយកទៅលក់នៅលើទីផ្សារប្រទេសអូស្ត្រាលី។ តាមគម្រោងផលិតផលត្រីកែច្នៃទាំង៣ប្រភេទនោះ នឹងដឹកដល់ប្រទេសអូស្ត្រាលី នៅថ្ងៃទី២៨ឬ២៩ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តសាធារណៈជនចូលរួមចំណែកក្នុងការបរិច្ចាគឈាមឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយូរអង្វែង និងដោយផុលផុស ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានលើកទឹកចិត្តសាធារណៈជនចូលរួមចំណែកក្នុងការបរិច្ចាគឈាមឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយូរអង្វែង និងដោយផុលផុស។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងពិធីបរិច្ចាគឈាម លើកទី១០ របស់ថ្នាក់ដឹក នាំ មន្រ្តីរាជការ បុគ្គលិកសុខាភិ បាល នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាមសង្គ្រោះជីវិត” ដែលមានការសហការគាំទ្រដោយ ក្រុមហ៊ុន វ័ន ហ្រេ្វតធើនីធី (វីតាល់) និងចូលរួមសហការរៀបចំដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនាពេលនេះ ជាពិធីដ៏មានគុណតម្លៃជាកុសលផលបុណ្យដ៏ប្រសើរ និងពិតជាកាយវិការមនុស្សធម៌គំរូ គួរឱ្យកោតសរសើរយ៉ាងក្រៃលែង ក្នុងពេលវេលាដែល មន្ត្រី បុគ្គលិករបស់មន្ទីរពេទ្យគ្រប់ឋានានុក្រម កំពុងតែមមាញឹកក្នុងការសង្គ្រោះអាយុជីវិត ថែទាំ និងព្យាបាលអ្នកជំងឺយើង ដោយប្រើអស់កម្លាំងកាយ កម្លាំងចិត្ដ ក្នុងភារកិច្ចរបស់ខ្លួន បន្ថែមពីលើនោះ បានបន្តស្ម័គ្រចិត្ដមកបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតបងប្អូនអ្នកជំងឺ ដោយផ្ទាល់ថែមទៀតផង។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី សូមលើកទឹកចិត្ដបងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះ និងតាមបណ្តាស្ថាប័ន អង្គភាពនានា ដែលបានយល់ច្បាស់អំពីអត្ថន័យនៃការបរិច្ចាគឈាម សូមបន្ដចូលរួមចំណែកក្នុងការបរិច្ចាគឈាមឱ្យក្លាយជាទម្លាប់ដ៏ប្រពៃយូរអង្វែង និងដោយផុលផុសបន្ថែមទៀត។ កិច្ចការដែលទាំងអស់គ្នាកំពុងប្រឹងប្រែងធ្វើគ្រប់សកម្មភាព គឺសុទ្ធតែដើម្បីជាគុណប្រយោជន៍ជូនដល់អ្នកជំងឺយើង ហើយការផ្តល់ឈាម មួយប្លោក គឺមានន័យស្មើនឹងសង្គ្រោះអាយុជីវិតបានមួយនាក់។ […]
  • គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញទៅទស្សនកិច្ចនៅក្រុមហ៊ុន cyberdyne នៃប្រទេសជប៉ុន នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង បានអញ្ជើញទៅទស្សនកិច្ចនៅសាជីវកម្មអន្តរជាតិ Cyberdyne ដែលបានបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាថ្មី ដើម្បីគាំទ្រដល់ប្រជាជនវ័យចំណាស់នៅក្នុងសង្គមជប៉ុន និងប្រជាជននៅលើពិភពលោក។ លោកសាស្ត្រាចារ្យ យ៉ូស៊ីយុគិ សាន់កៃ Yoshiyuki Sankai ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម Cyberdyne បានជម្រាបជូនគណៈប្រតិភូអំអំពីប្រវត្តិនៃការករកើតបច្ចេកវិទ្យាថ្មីរបស់សាជិវកម្មនេះ ដែលបច្ចុប្បន្នគឺឈានដល់ បច្ចេកវិទ្យា5.0 ដែលត្រូវការគិតគូរទៅលើក្រុមមនុស្សវ័យចំណាស់ដោយប្រើបច្ចេកវិទ្យា AI។ Cyberdyne កំពុងធ្វើការលើកកម្ពស់អាជីវកម្មរបស់ខ្លួនដើម្បីបង្កើតអនាគតដ៏ល្អមួយ តាមរយៈការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត និងការដឹកជញ្ជូនប្រព័ន្ធ Cybernics ប្រកបដោយភាពច្នៃប្រឌិត ដោយផ្តោតទៅលើឱសថ និងសុខុមាលភាព ជីវិតនិងកន្លែងធ្វើការ ដោយប្រើប្រាស់បច្ចេកបច្ខេកវិទ្យាថ្មីថ្មី “Cybernics” ដោយរួមបញ្ចូលគ្នារវាងមនុស្ស មនុស្សយន្ត AI និងប្រព័ន្ធព័ត៌មាន។ Cybernics ជាផលិតផល AI-Robot កម្រិតខ្ពស់សម្រាប់ការថែទាំសុខភាព ធ្វើឱ្យប្រសើរឡើងនូវកម្លាំងពលកម្មដែលមានវ័យចំណាស់របស់យើង និងឆ្លើយតបទៅនឹងកម្លាំងការងារដែលធ្លាក់ចុះ។ តាមរយៈបច្ចេកវិទ្យានេះ ប្រព័ន្ធសរសៃប្រសាទរបស់មនុស្ស ប្រព័ន្ធសរីរវិទ្យា និងប្រព័ន្ធបរិស្ថានត្រូវបានភ្ជាប់ជាមួយកុំព្យូទ័រទំនើប ហើយទិន្នន័យដ៏ធំរបស់មនុស្ស និងវត្ថុត្រូវបានប្រមូលផ្តុំ វិភាគ និងដំណើរការ […]
  • សម្តេចតេជោ នឹងចូលរួមដឹកនាំការប្រកួតជាមួយ គ្រូបង្វឹកផ្លូវការ នៅស្តាតអូឡាំពិក ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើ ជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars)ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។ ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៍រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។ អ្វីដែលជាកិច្ចការបន្ទាន់គឺការរៀបចំការប្រកួតល្ងាច ថ្ងៃ១ ឧសភា ២០២៤ ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិកក្រោមមូលបទ(រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និងដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។ សម្តេចតេជោ បញ្ជាក់ថា “ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយ គ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនា ល្ងាចថ្ងៃ១ ឧសភា ២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់ខ្ញំគឺ3.4.3។ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីជំរុញចលនាមនុស្សធម៍និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សម្តេចតេជោ បានអំពាវនាវសប្បុរសជនចូលរួមជួយថវិកា សម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ ព្យាបាលដល់កុមារកម្ពុជា។ សម្រាប់ខ្ញុំនិងភរិយានឹងចូលរួមចំនួន ២០០លានរៀល។ ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈខ្ញុំសូមទាក់ទងទៅលោកសៀង ទៀង ដែលមានលេខទូរសព្វ័០១២ ៩៦១៩៧១៕
  • រដ្ឋសភាប្រកាសសុពលភាព តំណាងរាស្រ្ត២រូប ជំនួសសម្តេចតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤នេះ។ សម័យប្រជុំរដ្ឋសភានាឱកាសនេះមានរបៀបវារៈតែមួយគត់គឺការប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី មណ្ឌលខេត្តកណ្តាលចំនួនពីររូបមាន ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ជំនួស សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ប្រាក់ សុខុន ដែលបានសូមលាលែងទៅកាន់តួនាទីថ្មី។ ឯកឧត្តម ចាប ម៉ុច និង ឯកឧត្តម ទេព សុធីរ ត្រូវធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវំាងមុនចូលកាន់តួនាទីជាតំណាងរាស្រ្ត ៕
  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ទំនាក់ទំនងកម្ពុជា-ជប៉ុន ជាទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ ឈរលើគុណតម្លៃរួម និងការគោរពគ្នាទៅវិញទៅមក ក្រោមបរិយាកាសដ៏សែនរីករាយ និងស្និទ្ធស្នាល នៅនិវេសនដ្ឋាននៃស្ថានទូតជប៉ុនប្រចាំកម្ពុជា នារាត្រីថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជួបសំណេះសំណាល និងពិសារអាហារពេលល្ងាច តបតាមការអញ្ជើញរបស់ ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចរដ្ឋសភាធិបតី និងឯកអគ្គរាជទូតជប៉ុន បានយកឱកាសនេះពិភាក្សាផ្លាស់ប្តូរទស្សនៈគ្នាជុំវិញវិស័យនយោបាយ ការចូលរួមរបស់ស្រ្តីក្នុងថ្នាក់ធ្វើសេចក្តីសម្រេច នយោបាយ អបរំ កិច្ចការព័ត៌មាន ពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងបញ្ហាស្ថានភាពភូមិសាស្ត្រនយោបាយទាំងក្នុងតំបន់ និងសកលលោក។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និតជាមួយគ្នាជាយូរ មកហើយ។ ចំណងការទូតនេះ ត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីរបន្តថែរក្សា និងលើកកម្ពស់តាំងពីសម័យ ព្រះបាទនរោត្តមសីហនុ “ព្រះបរមរតនកោដ្ឋ” សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងព្រះចៅអធិរាជជប៉ុន នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជប៉ុនគ្រប់រូប រហូតដល់ពេលបច្ចុប្បន្ន។ ជាមួយនឹងទំនាក់ទំនងដ៏ល្អនេះ ភាគីទាំងពីរ បានរំលឹកឡើងវិញនូវដំណើរទៅកាន់ប្រទេសជប៉ុនរបស់ សម្តេចតេជោ […]
  • សាច់ក្របីបង្កកប្រមាណ ៣.៥តោន ត្រូវបានមន្រ្តីជំនាញត្រួត ពិនិត្យឃើញ និងដុតកម្ទេចចោល សាខា ក.ប.ប. ខេត្តព្រៃវែង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដោយទទួលបានការស្នើសុំកិច្ចសហការពីអគ្គនាយកដ្ឋានគយ និងរដ្ឋករ បានចុះត្រួតពិនិត្យបឋមលើទំនិញ សាច់ក្របីបង្កក ចំនួន ៣ ៥០០គីឡូក្រាម ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (គយចល័ត) ឃាត់ស្ទាក់ចាប់ បាននៅតំបន់២ នៅក្នុងភូមិសាស្ត្រស្រុកបាភ្នំ ខេត្តព្រៃវែង ដោយឈ្មួញលួចនាំចូលបង្កប់ជាមួយទំនិញផ្សេង ដឹកតាមរថយន្តស៊ាំយ៉ុង។ មន្ត្រីជំនាញ ក.ប.ប. បានធ្វើការត្រួតពិនិត្យ និងបានរកឃើញថា ទំនិញសាច់ក្របីបង្កកទាំងនោះ ត្រូវបានឈ្មួញទុច្ចរិត (បុគ្គលប្រព្រឹត្តិអំពើមិនសុចរិតក្នុងធុរកិច្ច) លួចបន្លំនាំចូលដោយបង្កប់ជាមួយទំនិញថង់ប្លាស្ទិចដឹកតាមរថយន្តស៊ាំយ៉ុង ចំនួន៣ គ្រឿង។ សាច់ក្របីបង្កកមានប្រភពមកពីប្រទេសឥណ្ឌា ដោយពុំមានវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រទេសនាំចេញ ការវេចខ្ចប់និងដឹកជញ្ជូនពុំបានត្រឹមត្រូវ និងការរក្សាទុកពុំត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស (កម្រិតសីតុណ្ហភាពពុំត្រឹមត្រូវ) នាំឱ្យសាច់ប្រែប្រួលបាត់បង់គុណភាព យោងតាមលទ្ធផលនៃការត្រួតពិនិត្យនេះ និងដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង មន្ត្រីជំនាញទាំង២ស្ថាប័នបានសម្រេចជាឯកឆន្ទ ដុតកម្ទេចចោលនូវសាច់ក្របីបង្កកទាំង១៧៥ កេស ទម្ងន់ ៣ ៥០០គីឡូក្រាមនោះ ដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាយថាហេតុ៕

រយៈពេល៨ខែ ឆ្នាំ២០២៣ កម្ពុជាបង្កើតការងារជិត៦ ម៉ឺនកន្លែង


តុលា ០៧
១០:១០:៣១ ព្រឹក ២០២៣
  ១២៥ Views
យោងតាមរបាយការណ៍ថ្មីមួយ បង្ហាញថារយៈពេល៨ខែឆ្នាំ២០២៣នេះ មានសហគ្រាស គ្រឹះស្ថានបើកដំណើរការថ្មីចំនួន១,១៨៨ នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ការងារដល់ប្រជាពលរដ្ឋបានចំនួនជិត៦ម៉ឺនកន្លែង(៥៩,៦៣១)។
ក្នុងនោះ សហគ្រាសគ្រឹះស្ថានវិស័យកាត់ដេរបើកថ្មីមានចំនួន៧៩ ផ្តល់ការងារថ្មីបានជិត៣ម៉ឺន៣ពាន់នាក់(៣២,៥៥១នាក់) រីឯសហ គ្រាសគ្រឹះស្ថានក្រៅវិស័យកាត់ដេរបើកថ្មីមានចំនួន ១,១០៩ ផ្តល់ការងារថ្មីបានជាង២ម៉ឺន៧ពាន់កន្លែង (២៧,០៨០)។ វត្តមាននៃសហគ្រាសគ្រឹះស្ថាន ថ្មីនេះ អាចបង្ហាញថាអ្នកវិនិយោគមានទំនុកចិត្តចំពោះគោលនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជា ក៏ដូចជាការមើលឃើញនូវសក្តានុពលផ្នែកធុរកិច្ច ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា មានរោងចក្រ សហគ្រាសដែលបានចុះបញ្ជិការសរុបចំនួន ១៧,៦៨៤ ដែលមានកម្មករនិយោជិតសរុបចំនួនជិត ១,៥លាននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១,៣៣៧ ដែលមានកម្មករនិយោជិតសរុបជាង៨៣ម៉ឺននាក់។ ក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងអាណត្តិទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំកិច្ចប្រជុំជាមួយវិស័យឯកជន នាខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។
ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញ និងជំរុញវិនិយោគក្នុងប្រទេសកម្ពុជា ក៏ដូចជាការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាបន្ថែមទៀត កាលពី ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក៏បានចេញសេចក្តីប្រកាស អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងផ្តល់នូវបរិស្ថានវិនិយោគ និងការបង្កើតនូវក្របខ័ណ្ឌគតិយុត្ត បើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ទន្ទឹមនេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏កំពុងបន្តអនុវត្តទិសដៅក្នុងការរក្សា និង បង្កើនមុខរបរ និងការងារនៅក្នុង និង ក្រៅប្រទេសផងដែរ។ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតរោងចក្រកាត់ដេរនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបង្ហាញ អំពីវឌ្ឍនភាពការងារអាទិភាព ដែលក្រសួងត្រូវអនុវត្តក្នុងឆ្នាំ២០២៣នេះផងដែរ។ ក្នុងនោះគឺក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថាបានបង្កើតក្រុម ការងារដើម្បីរៀបចំយន្តការវាយតម្លៃនិងកំណត់លក្ខណវិនិច្ឆ័យ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដោយពិគ្រោះយោបល់និងសហការជាមួយដៃគូសង្គម សំដៅឈានទៅការដាក់ចេញយុទ្ធនាការប្រឡងប្រណាំងចាប់ពីឆ្នាំ២០២៤។ កម្មវិធីនេះ នឹងចូលរួមជម្រុញ លើកទឹកចិត្តដល់រោងចក្រ សហគ្រាស បង្កើនការប្រកួតប្រជែងទាំងបរិយាកាសការងារ និង ផលិតភាពការងារ ក្នុងរោងចក្រ សហគ្រាសនីមួយៗកាន់តែខ្លាំង៕
ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)