គិតមកទល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ការងារបង្ក បង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រួសបានសរុបចំនួន ២ ៧១៤ ២១៦ ហ.ត ស្មើនឹង ១០៤,៨៧% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហ.ត លើសឆ្នាំ២០១៩ចំនួន ៧០ ២១៧ ហ.ត ។
តាមរយៈលទ្ធផលដែលសម្រេចបានខាងលើ ក្នុងនោះមាន៖ ស្រូវ ស្រាលចំនួន ៨២៨ ៧៣៣ ហ.ត, ស្រូវកណ្តាលចំនួន ១ ៣៨៥ ០៦៦ ហ.ត, ស្រូវធ្ងន់ចំនួន ៤៤៦ ៣០១ ហ.ត, ស្រូវចម្ការចំនួន ២០ ៦៦៨ ហ.ត និង ស្រូវឡើងទឹកចំនួន ៣៣ ៤៤៨ ហ.ត ។
ទន្ទឹមនឹងនេះ យើងបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ៤៣៦ ២៨៧ ហ.ត ទទួលបរិមាណផលសរុបចំនួន ១ ៦៦២ ០៦១ តោន លើសឆ្នាំមុនចំនួន ២៤៦ ៦១៨ តោន ទិន្ន ផលគិតជាមធ្យមទទួលបាន ៣,៨១០ តោន/ហ.ត ។






