(ខេត្តកំពង់ស្ពឺ,ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០)៖លោកជំទាវ មឹន មាណវី រដ្ឋលេខា ធិការក្រសួងសាធារណៈការនិងដឹកជញ្ជូនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺដែលបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ ដែលធ្វើអោយសហគមន៍ ពុំមានការរីករាលដាល ឬក៏ចម្លងជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ស្ពឺ។
ហើយវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាពេលនេះ គឺបានបង្ហាញថារដ្ឋបាលខេត្តកំពង់ស្ពឺ មានការចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ បានយ៉ាងខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ សែននាយករដ្ឋមន្ត្រី ក្រោមទិសស្លោកថា {ថ្ងៃនេះថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍}។
ហើយនេះជាខេត្តទី៩ហើយ ដែលមានវត្តមានគណៈអភិបាលខេត្តចូលរួម។ វត្តមានឯកឧត្តមអភិបាលខេត្តនាពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីការចូលរួមយ៉ាងសកម្ម នូវការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដល់ថ្នាក់ ដឹកនាំតាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋទូទៅ បានដឹងតាមរយៈការណែនាំ នៅពេលដែលឯកឧត្តមបានអញ្ជើញជាធិបតីភាពនៅក្នុងពិធីជួបប្រជុំ ឬសំណេះសំណាល នៅតាមមូលដ្ឋានក្នុងរយៈពេលកន្លងមក។
លោកជំទាវ មឹន មាណវី មានប្រសាសន៍បែបនេះគ្រាដែលលោកជំទាវ បានអញ្ជើញជាធិបតីភាពក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅមន្ទីរសាធារណការនិងជញ្ជូនខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០នេះ។
លោកជំទាវ បន្តថា÷ ការវាយតម្លៃ ប្រាក់ដែលបាត់បង់ សម្រាប់ចំណូលក្នុងគ្រួសារនីមួយៗ ប្រសិនបើមានសមាជិកគ្រួសារដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់អាយុជីវិតនោះ គឺធ្វើឱ្យបាត់បង់ប្រាក់ចំណូលគ្រួសារយ៉ាងច្រើនសន្ធឹកសន្ធាប់ និងធ្វើឲ្យជីវភាពគ្រួសារមួយនោះ មានឱនភាពយ៉ាងខ្លាំង ព្រមទាំងប៉ះពាល់ដល់ការអភិវឌ្ឍសង្គមជាតិ។
ដូច្នេះហើយសូមឱ្យបងប្អូនដែលបានចូលរួមក្នុងកម្មវិធីនេះត្រូវយកទៅផ្សព្វផ្សាយបន្ត នូវច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយ ដើម្បីចូលរួមកាត់បន្ថយបាន នូវគ្រោះថ្នាក់ចរាចរណ៍ ស្របតាមទិសដៅដែលរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ផងដែរ។
សូមបញ្ជាក់ផងដែរថា÷ ករណីគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី ១ ឆ្នាំ ២០២០ ប្រៀបធៀបទៅនឹងឆមាសទី ១ ឆ្នាំ ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥៤ លើកលើ ៨៧ លើក ថយចុះ ៣៣ លើក និងមនុស្សរងគ្រោះថ្នាក់ចំនួន ១៣៣ នាក់ស្រី ៣៨ នាក់លើ ១៨៩ នាក់ ស្រី ៤៤ នាក់ថយចុះ ៥៦នាក់៕
ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន កោតសរសើររដ្ឋបាលខេត្តកំពង់ស្ពឺ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ពលរដ្ឋក្នុងខេត្តបានល្អ(ខេត្តកំពង់ស្ពឺ,ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០)៖លោកជំទាវ មឹន មាណវី រដ្ឋលេខា ធិការក្រសួងសាធារណៈការនិងដឹកជញ្ជូនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺដែលបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារខ្លួនពីជំងឺកូវីដ-១៩ ដែលធ្វើអោយសហគមន៍ ពុំមានការរីករាលដាល ឬក៏ចម្លងជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ស្ពឺ។ ហើយវត្តមានឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាពេលនេះ គឺបានបង្ហាញថារដ្ឋបាលខេត្តកំពង់ស្ពឺ មានការចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ បានយ៉ាងខ្ជាប់ខ្ជួន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ សែននាយករដ្ឋមន្ត្រី ក្រោមទិសស្លោកថា {ថ្ងៃនេះថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍}។ ហើយនេះជាខេត្តទី៩ហើយ ដែលមានវត្តមានគណៈអភិបាលខេត្តចូលរួម។ វត្តមានឯកឧត្តមអភិបាលខេត្តនាពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់អំពីការចូលរួមយ៉ាងសកម្ម នូវការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ដល់ថ្នាក់ ដឹកនាំតាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋទូទៅ បានដឹងតាមរយៈការណែនាំ នៅពេលដែលឯកឧត្តមបានអញ្ជើញជាធិបតីភាពនៅក្នុងពិធីជួបប្រជុំ ឬសំណេះសំណាល នៅតាមមូលដ្ឋានក្នុងរយៈពេលកន្លងមក។ លោកជំទាវ មឹន មាណវី មានប្រសាសន៍បែបនេះគ្រាដែលលោកជំទាវ បានអញ្ជើញជាធិបតីភាពក្នុងពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកនៅមន្ទីរសាធារណការនិងជញ្ជូនខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២០នេះ។លោកជំទាវ បន្តថា÷ ការវាយតម្លៃ ប្រាក់ដែលបាត់បង់ សម្រាប់ចំណូលក្នុងគ្រួសារនីមួយៗ ប្រសិនបើមានសមាជិកគ្រួសារដោយគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់អាយុជីវិតនោះ គឺធ្វើឱ្យបាត់បង់ប្រាក់ចំណូលគ្រួសារយ៉ាងច្រើនសន្ធឹកសន្ធាប់ និងធ្វើឲ្យជីវភាពគ្រួសារមួយនោះ មានឱនភាពយ៉ាងខ្លាំង ព្រមទាំងប៉ះពាល់ដល់ការអភិវឌ្ឍសង្គមជាតិ។ ដូច្នេះហើយសូមឱ្យបងប្អូនដែលបានចូលរួមក្នុងកម្មវិធីនេះត្រូវយកទៅផ្សព្វផ្សាយបន្ត នូវច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយ ដើម្បីចូលរួមកាត់បន្ថយបាន នូវគ្រោះថ្នាក់ចរាចរណ៍ ស្របតាមទិសដៅដែលរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ផងដែរ។សូមបញ្ជាក់ផងដែរថា÷ ករណីគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី ១ ឆ្នាំ ២០២០ ប្រៀបធៀបទៅនឹងឆមាសទី ១ ឆ្នាំ ២០១៩ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥៤ លើកលើ ៨៧ លើក ថយចុះ ៣៣ លើក និងមនុស្សរងគ្រោះថ្នាក់ចំនួន ១៣៣ នាក់ស្រី ៣៨ នាក់លើ ១៨៩ នាក់ ស្រី ៤៤ នាក់ថយចុះ ៥៦នាក់៕ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Wednesday, 12 August 2020





