ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់រថយន្តទំនើបផលិតដោយរុស្ស៊ីមួយគ្រឿង សល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបាននិយាយថា រថយន្ត លីមូស៊ីន ត្រូវបានប្រគល់ទៅឱ្យជំនួយ ការកំពូលរបស់លោក Kim កាលពីថ្ងៃអាទិត្យ។
ក្រោយមក អ្នកនាំ ពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (ឌីមីតទ្រី ផេស្កូវ) បានបញ្ជាក់ពីអំណោយនេះ ដោយនិយាយថា វាគឺជារថយន្តអូរូស ដែលជារថយន្តប្រណីតទំហំពេញមួយប្រភេទ ដែលលោកពូទីន ប្រើប្រាស់។ ប្រទេសឯកោអន្តរជាតិទាំងពីរ បានបង្កើតទំនាក់ទំនងជិតស្និទ្ធតាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន។
កូរ៉េខាងជើងត្រូវបានគេគិតថា កំពុងផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ី នូវកាំភ្លើងធំ គ្រាប់រ៉ុក្កែត និងមីស៊ីលផ្លោងសម្រាប់សង្គ្រាម ទោះបីជាមាន ការដាក់ទណ្ឌកម្មអន្តរជាតិ លើប្រទេសទាំងពីរក៏ដោយ ហើយភាគីទាំងពីរបានបដិសេធការបំពានលើទណ្ឌកម្មទាំងនោះ ។ លោក គីម ជុងអ៊ុន ត្រូវបានគេជឿថា ជាអ្នកចូលចិត្តរថយន្ត ហើយមានការប្រមូលរថយន្តប្រណីតពីបរទេសជាច្រើន។ ប្អូនស្រីរបស់លោក គឺ Kim Yo Jong (គីម យ៉ូ ជុង) បាននិយាយថា “អំណោ យនេះដើរតួជាការបង្ហាញយ៉ាងច្បាស់អំពីទំនាក់ ទំនងផ្ទាល់ខ្លួនពិសេសរវាងមេដឹកនាំកំពូល” នៃប្រទេសទាំងពីរ នេះបើយោងតាមការកត់សម្គាល់ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






