ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានប្រទេសលោកខាងលិច ប្រឆាំងនឹងការបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន។ លោកបានបន្តថា ផលវិបាកនៃការសម្រេចចិត្តបែបនេះនឹងក្លាយជា «សោកនាដកម្ម»។ ក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកប្រធានាធិបតីពូទីន បានចោទលោកខាងលិចថា បានព្យាយាមអូសទាញរុស្ស៊ីឲ្យចូលក្នុងការប្រជែងអាវុធ។ ក្នុងពេលជាមួយគ្នានោះ លោកបាននិយាយថា រុស្ស៊ីចាំបាច់ត្រូវពង្រឹងការការពាររបស់ខ្លួននៅតាមព្រំដែនភាគខាងលិច ដែលពេលនេះស៊ុយអែត និងហ្វាំងឡង់បានចូលរួមជាមួយណាតូ។
ប្រធានាធិបតី ពូទីន បាននិយាយថា លោកខាងលិច បាន “បង្ក” ជម្លោះនៅអ៊ុយក្រែន ហើយបន្តកុហកដោយគ្មានភាពអាម៉ាស់ ដោយនិយាយថា រុស្ស៊ីមានចេតនាវាយប្រហារអឺរ៉ុប។ នេះប្រហែ លជាសំដៅទៅលើការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង Emmanuel Macron (អេម៉ានូអ៊ែល ម៉ាក្រុង) នៅដើមសប្តាហ៍នេះដែលថា ការបញ្ជូនកងទ័ពជើង គោករបស់ណាតូទៅ កាន់អ៊ុយក្រែន “មិនអាចដកចេញបានទេ”។ ប្រទេសជាច្រើនរបស់ណាតូ រួមទាំងសហរដ្ឋ អាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានច្រានចោ លការដាក់ពង្រាយកងទ័ពជើងគោកទៅកាន់អ៊ុយក្រែន។ អាមេរិកបានរិះគន់ការលើកឡើងចុងក្រោយ របស់ប្រធានាធិបតីរុស្ស៊ីទាក់ទងនឹងលទ្ធភាពនៃសង្គ្រាមនុយក្លេអ៊ែរ។ អ្នកនាំ ពាក្យ ក្រសួងការបរទេសលោក Matthew Miller (មែតធូ មៀលើ) បាននិយាយថា វាមិនមែនជាលើកទីមួយទេដែលយើងបានឃើញវោហាសាស្ត្រមិនទទួលខុសត្រូវពីលោក វ៉្លាឌីមៀរ ពូទីន៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






