វៀតណាម និងរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ។ ការថ្លែងនេះត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតីវៀតណាម To Lam និងសមភាគីរុស្ស៊ីលោក Vladimir Putin ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។
មេដឹកនាំទាំងពីរក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនលើវិស័យដូចជាការអប់រំ និងយុត្តិធម៌ ដោយសន្យាពង្រឹងការផ្លាស់ប្តូរកម្រិតខ្ពស់ និងជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។
លោកពូទីនបាននិយាយថា រុស្ស៊ីផ្តល់សារៈសំខាន់យ៉ាងខ្លាំងលើការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរុស្ស៊ី-វៀតណាមជាប្រពៃណី ដោយបន្ថែមថាទំនាក់ទំនងរវាងប្រទេសទាំងពីរគឺផ្អែកលើសមភាព ការគោរពគ្នាទៅវិញមទៅមក និង “បន្តអភិវឌ្ឍជាលំដាប់”៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






