ភ្នំពេញ ៖ តាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ការអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបការជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែឆ្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ ចំនួន ៣០ករណី ឃាត់ ៦០នាក់(ស្រី ២នាក់)។
របាយការណ៍ដដែលបញ្ជាក់ថា វត្ថុតាងចាប់យកសរុប៖ មេតំហ្វេតាមីន(Ice) ៤៧,៤៨ ក្រាម និង១៨កញ្ចប់តូច, មេតំហ្វេតាមីន(Wy) ១,០៤ក្រាម។
ប្រភេទបទល្មើស៖ ជួញដូរ ២៣ករណី ឃាត់ ៤២នាក់ (ស្រី ២នាក់), ប្រើប្រាស់ ៧ករណី ឃាត់ ១៨នាក់។






