ភ្នំពេញ ៖ ជនសង្ស័យចំនួន៥៦នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២៣ករណីទូទាំងប្រទេស នៅថ្ងៃទី២៥ ខែកក្កដា។ ក្នុងចំណោមជនសង្ស័យទាំង៥៦នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៤៦នាក់ និងប្រើប្រាស់ ១០នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៥ ខែកក្កដា រួមមាន ៖
មេតំហ្វេតាមីន(ice)ស្មើនឹង ៩២៨,២២ក្រាម និង២៩កញ្ចប់តូច
និងមេតំហ្វេតាមីន(Wy) ស្មើនឹង២,៦៦ក្រាម ៕






