សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារជាសំឡេងនៅថ្ងៃពុធនេះ បានបញ្ជាក់ទៅសម្ដេចពិជ័យសេនាទៀបាញ់ និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មការចំពោះកិច្ចគ្រប់គ្រងវ៉ាក់សាំង ឲ្យបន្តចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋ នៅតំបន់ក្រហមឲ្យបានគ្រប់គ្នា ទាំង៥២ម៉ឺននាក់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ សម្តេចតេជោ បានប្រាប់ឲ្យគណៈកម្មការ ត្រូវទប់ស្កាត់ កុំឱ្យអ្នកដែលមកពីតំបន់ផ្សេង ក្រៅពីតំបន់ក្រហមទទួលបានវ៉ាក់ សាំង ខុសទៅនឹងគោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបា លដែលបានដាក់ចេញ។ តាមការគ្រោងទុករាជរដ្ឋា ភិបាលបានបញ្ចេញវ៉ាក់សាំងចំនួន៩០ ម៉ឺនដូសដើម្បីចាក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរង្វង់៤៥ម៉ឺននាក់ ហើយធានាមិនឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះវ៉ាក់សាំងនោះទេ ព្រោះវ៉ាក់សាំង មិនមានការខ្វះខាតនោះទេ។
សម្តេចតេជោអះអាងថា នៅថ្ងៃទី១១ ឧសភា វ៉ាក់សាំងនឹងមកដល់ចំនួន ៥០ម៉ឺនដូស បៅថ្ងៃទី១៥ ឧសភា និងមក ដល់ ៥០ម៉ឺនដុល្លារបន្ថែមទៀត សរុបគឺចំនួនមួយលានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
សម្ដេចតេជោ បានស្នើឲ្យលោកជំទាវ ឱ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ចគ្រប់គ្រងវ៉ាក់សាំង និងឯកឧត្តមវង្ស៊ី វិសុទ្ធ ខិតខំធ្វើយ៉ាងណាឱ្យវ៉ាក់សាំង៥០ ម៉ឺនដូស បន្ថែមទៀតមកដល់ តាមការគ្រោងទុក ដើម្បីចាក់ជូនប្រជា ពលរដ្ឋនៅតំបន់ក្រហមឱ្យបានគ្រប់គ្នា ត្បិតតំបន់ក្រហមគឺជាតំបន់ ដែលមានហានិភ័យខ្ពស់ ហើយត្រូវបានបិទខ្ទប់។
មកដល់ពេលនេះ សង្កាត់នៅតំបន់ក្រហមមួយចំនួននៅមិនទាន់បានចាដំណើរការចាក់នៅឡើយទេ ដូចជានៅសង្កាត់គីឡូលេខ៦ ដោយសារតែខ្វះវ៉ាក់សាំង ដូច្នេះត្រូវត្រៀមពេទ្យតម្រង់មុខព្រួញនៅតំបន់នេះ នៅពេលវ៉ាក់សាំងបានមកដល់។
សម្តេចតេជោ បញ្ជាក់ថា នៅពេលបញ្ចប់ការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួនជាង៥០ ម៉ឺននាក់រួចហើយនោះ កម្ពុជានឹងមានអ្នកចាក់វ៉ាក់សាំងរួចរាល់ចំនួន ២លាននាក់ គឺស្មើនឹង២០% នៃចំនួនប្រជាជនដែលនឹងចាក់វ៉ាក់សាំងជាង១០លាននាក់។
សម្តេចតេជោ ស្នើឲ្យអនុ គណ:កម្មការចាក់វ៉ាក់សាំងត្រូវចាក់ វ៉ាក់សាំងជូនប្រជាពល រដ្ឋឲ្យចប់ចុងចប់ដើម មុននឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម។ ពិសេសត្រូវយកចិត្តទុកដាក់ ជនចាស់ជរា និងជនពិការ នៅទីកន្លែងរបស់គាត់ ហើយត្រូវនិមន្តព្រះសង្ឃមកចាក់ផងដែរ។
សម្តេចតេជោ អះអាងថានឹងមិនឲ្យនរណាម្នាក់នៅតំបន់ក្រហមខ្វះវ៉ាក់សាំង ហើយដើរចេញនោះទេ។ សម្ដេចតេជោ ស្នើប្រជាពលរដ្ឋដែលមកទទួលវ៉ាក់សាំង កុំប្រជ្រៀតគ្នា មកចាក់វ៉ាក់សាំង ព្រោះនឹងទទួលបានគ្រប់គ្នា ត្បិតសមត្ថភាពអាចចាក់៣ ទៅ៤ម៉ឺននាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ។
គិតមកដល់ពេលនេះ ក្រុមគ្រូពេទ្យកងទ័ព បានធ្វើការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម បានជាង១០ ម៉ឺននាក់ហើយ ក្នុងចំណោម៦០ ទីតាំងនៅក្នុងខណ្ឌចំនួន ៤ ក្នុងរាជធានីភ្នំពេញ៕






