(វ៉ាស៊ីនតោន)៖ ប្រភពពីCNAដែលចេញផ្សាយនៅថ្ងៃនេះថា សាកលវិទ្យាល័យ ចន ហបឃីនស៍ (Johns Hopkins)សហរដ្ឋអាមេរិក បានបង្ហាញរបាយការណ៍ ស្ដីពីមនុស្សឆ្លង និងស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិកសម្រាប់ថ្ងៃចន្ទទី២០ ខែ មេសា គឺមានមនុស្សស្លាប់ចំនួន ១.៤៣៣នាក់ ក្នុងរយៈពេល ២៤ម៉ោងនៅទូទាំងសហរដ្ឋអាមេរិក ដែលក្នុងនោះរដ្ឋញូយ៉ក មានមនុស្សស្លាប់ដល់ទៅ៤៧៨នាក់។
ចំណែកគេហទំព័រ Worldometer បានបង្ហាញតួលេខអ្នកឆ្លង និងស្លាប់ដោយ សារជំងឺ COVID-19 គិតត្រឹមម៉ោង ៨ម៉៣០នាទីព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០ នៅសហរដ្ឋអាមេរិកមានករណីឆ្លងសរុប ៧៩២.៧៥៩ករណី ក្នុងនោះស្លាប់ ៤២.៥១៤នាក់ និងជាសះស្បើយឡើងវិញ ៧២.៣៨៩នាក់៕