អវកាស Starship ដែលជាប្រភេទរ៉ុក្កែតខ្នាតយក្សមានកម្លាំងខ្លាំងបំផុត និងធំបំផុតលើពិភពលោក ។ Starship បង្កើតឡើងដោយក្រុមហ៊ុន SpaceX កំពុងស្ថិតក្រោមដំណើរការអភិវឌ្ឍយ៉ាងខ្លាំង ខណៈដែលលោក Elon Musk មានបំណងបញ្ជូនវាទៅកាន់ឋានព្រះចន្ទ ភពអង្គារ និងភពអ៊ុយរ៉ានុស ដើម្បីពិនិត្យ មើលលទ្ធភាពដែលមនុស្សអាចរស់នៅបាន។
លោក Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុន Tesla ថ្មីៗនេះ បានប្រកាសសារជាថ្មីអំពីចក្ខុវិស័យរបស់ខ្លួន ដោយមួយក្នុងចំណោមនោះ ក្រុមហ៊ុន SpaceX របស់គាត់ នឹងព្យាយាមចុះចតយាន Starship នៅលើភពអង្គារនៅឆ្នាំ ២០២៧។
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






