កាលពីថ្ងៃចន្ទសារព័ត៌មាន Sky news បានរាយការណ៍ថា ស្ត្រីម្នាក់អាយុ ៦០ឆ្នាំ បានស្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានការចាក់សម្លាប់មួយនៅផ្ទះមួយនៅភាគខាងកើតទីក្រុងឡុងដ៍។ ស្ត្រីម្នាក់ត្រូវបានគេប្រកាសថាស្លាប់នៅនឹងកន្លែងតែម្ដង បន្ទាប់ពីត្រូវបានចាក់គាត់ ហើយស្ត្រីម្នាក់ទៀតអាយុ៣០ឆ្នាំត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយស្ថានភាពរបស់នាងមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។ ហើយបុរសអាយុ២៨ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទឃាតកម្មនិងធ្វើឱ្យប៉ះពាល់ដល់រាងកាយធ្ងន់ធ្ងរផងដែរ។
បកប្រែដោយ រម៉ាម វ៉ុង






