ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់ របួសធ្ងន់៦នាក់(ស្រី៣នាក់) និងរបួសស្រាល១០នាក់(ស្រី៣នាក់) នៅក្នុងហេតុ ការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាល ចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៤ មិថុនានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២០នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន១០លើក ៕





