អាជ្ញាធរតង់ហ្សានី កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមបែងចែកទឹកនៅក្នុងរដ្ឋធានីពាណិជ្ជកម្ម ដា អ៊ីសាឡាម (Dar es Salaam) បន្ទាប់ពីការធ្លាក់ចុះនៃកម្រិតទឹកដែលបណ្តាលមកពីគ្រោះរាំងស្ងួតពីប្រភពសំខាន់របស់ប្រទេសគឺទន្លេ រួវូ (Ruvu)។ រដ្ឋាករទឹក បាននិយាយថា តារាងពេល វេលានឹងត្រូវបានធ្វើបច្ចុប្បន្នភាពរៀង រាល់សប្តាហ៍ យោង ទៅតាមការផ្លាស់ប្តូរអាកាសធាតុ។ ភ្លៀងធ្លាក់តិចតួច ដោយអ្នកឧតុនិយមបានព្រមានថា ភាពស្ងួតអូសបន្លាយនឹងបន្តកើតមាន។ ការផ្គត់ផ្គង់ទឹកពីទន្លេ រួវូ បានក៏ធ្លាក់ចុះពី ៤៦៦ ទៅ៣០០ លានលីត្រក្នុងមួយថ្ងៃ នេះបើយោងទៅតាមរដ្ឋករទឹក បានរាយការណ៍ខណៈដែលនៅទីក្រុងប្រើប្រាស់ប្រមាណ ៥០០លានលីត្រក្នុងមួយថ្ងៃ៕






