ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ បានបើកមហោស្រពជាតិភាព យន្តខ្នាតខ្លីកម្ពុជា ក្រោមប្រធានបទភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្ដខ្នាតវែងនៅសាលសន្និសីទ ចតុម្មុខ រាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្ដមសោម សុគន្ធ រដ្ឋលេខាធិការប្រចាំ ការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ។
ថ្លែងក្នុងពិធីបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣នេះ ឯកឧត្ដមសោម សុគន្ធ មាន ប្រសាសន៍ថា មហោ ស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗប្រកប ដោយសមត្ថភាពទេពកោសល្យក្នុងវិស័យភាពយន្តសម្រាប់បច្ចុប្បន្ន និងអនាគត។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះយុវជនទាំង អស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗប្រកប ដោយគំនិតច្នៃប្រឌិត ព្រមទាំងបានបង្កប់នូវអត្ថន័យខ្លឹមសារអប់រំសីលធម៌គុណធម៌ អត្ត សញ្ញាណជាតិ។ សកម្មភាពទាំងនេះ មិនត្រឹមតែបានជួយអភិវឌ្ឍឧស្សា ហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាការពារវប្បធម៌ប្រពៃណីទំនៀមទម្លាប់របស់ប្រជាជាតិយើងផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឧស្សាហកម្មភាព យន្តកម្ពុជាមានភាពល្អប្រសើរទាំងកម្រិតគុណភាព បច្ចេក ទេសការ សម្ដែងប្រកបដោយវិជ្ជាជីវៈ។ ក្នុងនោះមានការរីកដុះដាលនូវរោង ភាពយន្តលំដាប់អន្តរ ជាតិ និងការ ផលិត ផលភាពយន្តសម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ក៏មានច្រើនហើយទទួលបានការគាំទ្រពីទស្សនិកជនជាច្រើន។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វ ផ្សាយវប្បធម៌បានឱ្យដឹងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣គឺជាយន្តការចាំបាច់ជំរុញដល់យុវជនបញ្ចេញគំនិត ចែករំលែកនូវព័ត៌មានដែលពួកគេមានតាមរយៈអេក្រង់ ឬផ្ទាំងសំពត់ ស ហើយជាជំហានដំបូងជំរុញឱ្យពួកគេក្លាយជាផលិតករភាពយន្ត។ ដូច្នេះមហោ ស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការផ្តល់ឱកាសដល់យុវជន យុវនារីបានបញ្ចេញសមត្ថ ភាពទេពកោសល្យលើការផលិតស្នាដៃភាពយន្តរបស់ខ្លួនដើម្បីចូល រួមប្រកួតប្រជែងថ្នាក់ជាតិ។ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ នេះ មានស្នាដៃភាពយន្តខ្នាតខ្លីសុំចូលរួមប្រកួតប្រជែងចំនួន៣៥ ស្នាដៃ។ ស្នាដៃភាពយន្តខ្នាតខ្លីទាំង ៣៥ ចំណង ជើងដែលបានដាក់ចូលរួមប្រកួត ប្រជែង នឹងត្រូវធ្វើការចាក់បញ្ចាំងនៅរោងភាពយន្តចំនួន ៨ ទីតាំងក្នុងរាជធានីភ្នំពេញ។ ភាពយន្តខ្នាតខ្លីទាំង ៣៥ស្នាដៃនេះ នឹងអនុញ្ញាតឱ្យទស្សនិកជនដែលចូលទស្សនា ព្រមទាំងវាយតម្លៃជ្រើស រើសស្នាដៃដែលខ្លួនពេញចិត្តផងដែរ។ កម្មវិធីបញ្ចាំងមានផ្សព្វ ផ្សាយតាមហ្វេសប៊ុកផេករបស់មហោស្រព និងវេបសាយមហោ ស្រពផងដែរ។
សូមបញ្ជាក់ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី៣ រៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នឹងប្រព្រឹត្ត ទៅរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយពិធីបើកមហោស្រព គឺថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២ ហើយពិធីបិទមហោស្រពនឹងធ្វើនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៥ រសៀល។ ដោយជ័យលាភីលេខ១ នឹងទទួលបានពានមាសមួយ អមដោយថវិកា ១២លានរៀល លេខ២ទទួលបានពានប្រាក់មួយ អមដោយថវិកា ៨ លានរៀល និងលេខ៣ទទួលបានពានសំរឹទ្ធមួយ ថវិកា៤លានរៀល។ ក្រៅពីនេះ ក៏មានពានរង្វាន់លើក ទឹកចិត្តចំនួន៥ផ្សេងទៀតផងដែរ៕







