ហុងគ្រីបានរារាំងថវិកា ៥០ពាន់លានអឺរ៉ូ នៅក្នុងជំនួយរបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីកិច្ចព្រមព្រៀងមួយ ត្រូវបានឈានដល់លើការចាប់ផ្តើមកិច្ចពិភាក្សាសមាជិកភាព។
មេដឹកនាំសហភាពអឺរ៉ុបបាននិយាយថា ការចរចាជំនួយនឹងចាប់ផ្តើមឡើងវិញនៅដើមឆ្នាំក្រោយ។ អ៊ុយក្រែនពឹង ផ្អែកយ៉ាងខ្លាំងលើមូលនិធិសហភាពអឺរ៉ុប និងសហរដ្ឋ អាមេរិក ខណៈប្រទេសនេះបន្តប្រយុទ្ធនឹងការកាន់កាប់កម្លាំងរុស្ស៊ី។
ការទប់ស្កាត់ជំនួយនេះត្រូវបានប្រកាសដោយនាយករដ្ឋមន្ត្រីហុងគ្រីលោក វិខធ័រ អរបាន ភ្លាមៗបន្ទាប់ពីមេដឹកនាំសហភាពអឺរ៉ុបបា នសម្រេចចិត្តបើកការចរចាសមាជិក ភាពជាមួយអ៊ុយក្រែន និងម៉ុលដាវី និងផ្តល់ឋានៈបេក្ខជនដល់ហ្សកហ្ស៊ី។ ហុងគ្រី ដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី បានជំទាស់នឹងសមាជិកភាពសម្រាប់អ៊ុយក្រែន ជាយូរមកហើយ ប៉ុន្តែមិនបានវេតូចំពោះចំណាត់ការនេះទេ។
លោក អរបាន បានចាកចេញពីបន្ទប់ចរចាមួយរំពេច ដែលក្រុមមន្ត្រីបានពិពណ៌នាថា ជាការព្រមព្រៀងគ្នាជាមុន និងមានលក្ខណៈស្ថាបនា ខណៈមេដឹកនាំ ២៦ នាក់ផ្សេងទៀតបានបន្តការបោះឆ្នោត។
អ្នកនាំពាក្យប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយថា កិច្ចព្រម ព្រៀងនេះជាឯកច្ឆ័ន្ទ។
ប្រធានាធិបតីអ៊ុយក្រែនលោក បានសាទរចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុបស្តីពីការចរចាសមាជិកភាពថាជាជ័យជំនះ។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកព្រលឹមថ្ងៃសុក្រ លោក ម៉ៃខល បានបញ្ជាក់ថា មេដឹកនាំសហភាពអឺរ៉ុបមួយរូបបានយល់ព្រមលើកញ្ចប់ជំនួយ និងសំណើថវិកាកាន់តែទូលំទូលាយសម្រាប់ប្លុកនេះ ទោះបីជាស៊ុយអែតនៅតែត្រូវការពិគ្រោះជាមួយសភារបស់ខ្លួនក៏ដោយ។
អ៊ុយក្រែន ក៏កំពុងស្វែងរកការអនុម័តកញ្ចប់ជំនួយការពារជាតិចំនួន ៦១ ពាន់លានដុល្លារអាមេរិកផងដែរ ប៉ុន្តែការសម្រេចចិត្តនោះក៏ត្រូវបានពន្យារពេល ដោយសារតែមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងរវាងសមាជិកសភាគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






