ឯ.ឧ ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា កំលាំងជំនាញបោសសំអាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រា ម ធ្វេីសកម្មភាពយ៉ាងមមាញឹក សំដៅការពារសុវត្ថិភាពប្រជាពលរដ្ឋ និងគាំទ្រការអភិវឌ្ឍមាតុភូមិឡេីងវិញ! ក្រោយសង្គ្រាមមានគ្រាប់មីននិងសំណល់ជាតិផ្ទុះចំនួនជិត៤លានគ្រាប់ ហេីយដែលបានបោស សំអាតនិងកំទេចចោល។

សូមរំលឹកថាសង្គ្រាមជាង ៣០ឆ្នាំ និងការប្រេីប្រាស់គ្រាប់បែកទម្លាក់ គ្រាប់យុទ្ធភណ្ឌ័ររាប់លានគ្រាប់ ដោយប្រេីប្រាស់ប្រយុទ្ធគ្នានៅតាមសមរភូមិពាសពេញផ្ទៃប្រទេស ដែលមានអ្នកកំលាំងប្រយុទ្ធរាប់សែនរាប់មុឺននាក់ រីឯកំលាំងជំនាញរុករកបោសសំអាតគ្រាប់មីននិងគ្រាប់សំណល់ពីសង្គ្រាមមានចំនួនប្រមាណ៤០០០-៥០០០នាក់ដែលកំពុងធ្វេីការ ងារនេះ។

អគ្គនាយកស៊ីម៉ាក់ បានអំពាវនាវប្រជាពលរដ្ឋមេត្តាចូល រួមនិងប្រុងប្រយត្ន័ទាំងអស់គ្នា ចៀសវាងដាច់ខាតប៉ះ ពាល់វាយដំ រេីសគ្រាប់មីន និងសំណល់ជាតិផ្ទុះសង្គ្រាម ករណីបានជួបប្រទះឃេីញគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមសូមមេត្តាប្រញាប់ទាក់ទងមកកងកំលាំងប៉ូលីសមូលដ្ឋាន ឬកងយោធពលខេមរ ភូមិន្ទ ឬកំលាំងសុីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ដេីម្បីមានវិធានការបង្ការ និងដោះស្រាយបោស សំអាតជូន៕
សំ វណ្ណា






