នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី។
នៅក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញអំពីការបន្តគាំទ្រ របស់លេខាធិការដ្ឋានអាស៊ាន សម្រាប់ជោគជ័យរបស់ឥណ្ឌូណេស៊ី ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៣ ក៏ដូចជា សម្រាប់ការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងថ្នាក់ប្រមុខរដ្ឋ/រដ្ឋាភិបាល នាពេលខាងមុខ។
នៅក្នុងជំនួបនោះដែរ លោកជំទាវរដ្ឋមន្ត្រីការបរទេស និងឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តន៍ចុងក្រោយ នៃបញ្ហាក្នុងតំបន់ និងអន្តរជាតិ៕






