រសៀលថ្ងៃចន្ទ ២ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Tokura Masakazu ប្រធានសហព័ន្ធធុរកិច្ចជប៉ុន Keidanren ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើវិស័យកិច្ចសហប្រតិបត្តិការនានា ដើម្បីអបអរសាទរខួប ៥០ ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហានានា ពាក់ព័ន្ធនឹងការផ្លាស់ប្តូរបែបឌីជីថល សេដ្ឋកិច្ចចក្រា និងការតភ្ជាប់ច្រវាក់ផ្គត់ផ្គង់ជាដើម៕






