នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាអាហារថ្ងៃត្រង់ការងាររៀបចំដោយលោកជំទាវ Phantipha Iamsudha Ekarohit តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រថៃប្រចាំអាស៊ាន។
នៅក្នុងឱកាសនោះ មានការសន្ទនាគ្នាដោយត្រង់ទៅត្រង់មក ស្តីពីការវិវត្តន៍ថ្មីៗនៅក្នុងអាស៊ាន និងកិច្ចសហប្រតិបត្តិការពេលអនាគត ពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗដែលមានសារៈសំខាន់ចំពោះអាស៊ាន រួមទាំង ទំនាក់ទំនងជាមួយដៃគូសន្ទនា និងដៃគូខាងក្រៅរបស់អាស៊ាន។






