(ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១)៖ ពលរដ្ឋប្រុស-ស្រីចំនួន៣៨នាក់ រស់នៅក្នុងស្រុកចំនួន៤គឺស្រុកបសេដ្ឋ ស្រុកឧដុង្គ ស្រុកភ្នំស្រួច និងស្រុកសំរោងទងត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺប្រកាសរកឃើញថាបានឆ្លងជំងឺកូវីដ-១៩នៅក្នុងថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១ នេះ។
ក្នុងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបានឱ្យដឹងថា ពលរដ្ឋប្រុសស្រីដែលបានឆ្លងជំងឺកូវីដ-១៩នេះ ភាគច្រើន ជាកម្មករ កម្មការិនីក្នុងរោងចក្រ វ៉ា សាន់ ស្ថិតក្នុងស្រុកសំរោងទង ដែលត្រូវអាជ្ញាធរសម្រេចធ្វើការផ្អាកដំណើរបណ្តោះអាសន្នហើយនោះ។
ជាមួយនិងការរកឃើញអ្នកឆ្លងថ្មីនៅក្នុងថ្ងៃនេះរដ្ឋបាលខេត្តក៏បានបញ្ជាក់ផងដែរថាមានអ្នកដែលបានជាសះស្បើយនិងបានវិលត្រឡប់ទៅគេហដ្ឋានវិញចំនួន៦នាក់ផងដែរ។
សូមបញ្ជាក់ផងដែរខេត្តកំពង់ស្ពឺបើគិតមកដល់ថ្ងៃនេះចំនួនអ្នកឆ្លងបានកើនឡើងរហូត២០២នាក់ និងស្លាប់ចំនួន៨នាក់។ក្នុងនោះដែរក៏មានអ្នកពាក់ពន្ធ័ចំនួន១២៥០នាក់ផងដែរ ដែលបាននិងកំពុងដាក់អោយធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាននិងតាមមណ្ឌលនានាក្នុងខេត្ត៕
ដោយ៖អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)






