ស្នងការនគរបាលខេត្ដសៀមរាប បានស្រាវជ្រាវរកឃើញទីតាំងដែលជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ដែលរស់នៅខេត្ដប៉ៃលិន ធ្វើដំណើរមកខេត្តសៀមរាប ដើម្បីប្រកបរបរអាជីវកម្ម។ បុគ្គលរូបនោះបានធ្វើការទំនាក់ទំនង និងបង្កឱ្យមានការប៉ះពាល់ដោលផ្ទាល់ និងប្រយោលមនុស្ស ជាច្រើននាក់ នៅតាមទីតាំងអាជីវកម្មដ្ឋានជិត២០ ទីតាំង នៅក្រុងសៀមរាប ដោយឆ្លងកាត់កន្លែកលក់កង់ឡាន និងផ្ទះសំណាក់ នៅក្នុងខេត្ដសៀមរាប ខណ:ដែលបុរសរូបនោះ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនលក់សំបកកង់ឡាន។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ស្នងការដ្ឋាននគរ បាលខេត្ដសៀមរាប បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៦ ខែឧសភានេះថា បុរសវិជ្ជមានឈ្មោះ គេង រ៉ាវី ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជ ធានីភ្នំពេញ មុខរបរបុគ្គលិកក្រុមហ៊ុនលក់សំបកកង់ ឡាន Wing Force វិជ្ជមានថ្ងៃទី១៤-០៥-២០២១នៅខេត្តប៉ៃលិន។
ទីតាំងដែលបុរសនោះ បានឆ្លងកាត់មានចំនួន ១៧ទីតាំង នៅតាមបណ្ដាស្រុកខ្លះ ក្នុងខេត្ដសៀមរាប៕






