អូស្ត្រាលី: អូស្ត្រាលីនិយាយថា ខ្លួននឹងបន្តផ្តល់ការបណ្តុះ បណ្តាលយោធា ធ្វើសមយុទ្ធរួម និងនាំចេញអាវុធទៅកាន់ប្រទេសឥណ្ឌូនេស៊ី បើទោះបីជាមានការកើន ឡើងនៃអំពើហិង្សា និងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សនៅប៉ាពួខាងលិច និងភាគខាងកើត ក៏ដោយ។
ក្រសួង ការពារជាតិអូស្ត្រាលី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Al Jazeera ថា រដ្ឋាភិបាលរបស់លោក អាន់ថូនី អាលបាណេស (Anthony Albanese) នឹងបន្តផ្គត់ផ្គង់អាវុធដល់កងកម្លាំងឥណ្ឌូនេស៊ី ព្រមទាំងផ្តល់ការបណ្តុះបណ្តាលយោធាដល់ពួកគេ។
សេចក្តីថ្លែងការណ៍ បាននិយាយថា ប្រទេសអូស្ត្រាលីនឹងបន្តធ្វើសមយុទ្ធរួម ផ្តល់ការបណ្តុះ បណ្តាលផ្នែកយោធា និងគោលនយោបាយ និងនាំចេញឧបករណ៍យោធាទៅកាន់ប្រទេសឥណ្ឌូនេស៊ី”។
ទោះបីជាមានការប៉ះទង្គិចខ្លះក៏ដោយ អូស្ត្រាលីមានទំនាក់ ទំនងយោធាយូរអង្វែងមកហើយ ជាមួយឥណ្ឌូនេស៊ី រួមទាំងការហ្វឹកហ្វឺនរួមគ្នា និងការផ្គត់ផ្គង់អាវុធ ដោយក្រុមហ៊ុនថលលេស អូស្រ្តាលី (Thales Australia) បានលក់នាវាផ្ទុកទាហានបាសម៉ាសស្ទឺ (Bushmaster) ចំនួន៣ គ្រឿងទៅឱ្យកូផាសសូស (Kopassus) ដែលជាកងកម្លាំងឥស្សរជនរបស់ប្រទេសឥណ្ឌូនេស៊ីកាលពីក្នុងឆ្នាំ២០១៤៕
ប្រែសម្រួលដោយ: ជ ង៉ា






