ក្រសួងសុខាភិបាល បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសអ៊ីស្រាអែល បានរកឃើញជំងឺអាសន្នរោគ នៅក្នុងអាងស្តុកទឹកមួយនៅភាគខាងជើងនៃប្រទេស ដែលទំនងជាលទ្ធផលនៃការផ្ទុះឡើងនៅក្នុងប្រទេសស៊ីរីដែលនៅជិតខាងបានរីករាលដាល។ការរកឃើញបាក់តេរីមិនបង្កគ្រោះថ្នាក់ដល់សាធារណជននៅពេលនេះទេ អ្នកនាំពាក្យក្រសួងបាននិយាយថា អាជ្ញាធរបានចាត់វិធានការដើម្បី ការពារប្រភពទឹករបស់អ៊ីស្រាអែលនិងតាមដានជាប្រចាំនូវការបំពុលទឹកដែលអាចកើតមាន ជាពិសេសនៅភាគខាងជើង៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






