ភ្នំពេញ ៖ បងប្អូន និងលោកតា ជាអ្នកប្រកប របរធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ចំនួន ៣០៦នាក់ បានទទួលអំណោយ ពីមូលនិធិត្រីចក្រយានកម្ពុជា ( ស៊ីក្លូ ) នៅសាលារាជធានីភ្នំពេញកាលពីចុងសប្ដាហ៍កន្លងមកនេះ ក្រោមអធិបតីភាពឯកឧត្តមឃួ ង ស្រេង អភិបាលរាជធានី ភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាមូលនិធិ ត្រីចក្រយានកម្ពុជា និង លោកជំទាវ ។
ឯកឧត្ដម ឃួ ង ស្រេង បានមានប្រសាសន៍ថា សម្តេចតេជោបានផ្តួចផ្តើមឱ្យមានមូលនិធិ នេះឡើង សំដៅអភិរក្សស៊ីក្លូដែលមានដើមកំណើតតាំងពីសម័យអាណានិគមនិយមបារាំង ។
កន្លងមកបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញចំនួន ៣០៦នាក់ បានទទួល អំណោយពីមូលនិធិ ត្រីចក្រយានកម្ពុជា ព្រមទាំងមានអំណោយពេលបុណ្យទានផ្សេងៗ រួមទាំងការផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូ និងប័ណ្ណប.ស.ស. ដើម្បីឱ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់ ។
ឯកឧត្ដម អភិបាលរាជធានីភ្នំពេញបានបន្តថា នេះជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គោលបំណងសំខាន់ ក្នុងការបង្កើតឱ្យមានមូលនិធិ ត្រីចក្រយានកម្ពុជានេះឡើង គឺដើម្បីរួមចំណែកជួយសម្រួលការលំបាករបស់បងប្អូន ដោយគិតគូរពីសុខភាព ជីវភាពរស់នៅរបស់ បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ និង ដើម្បីរួមចំណែកលើកស្ទួយ អភិរក្ស និងអភិវឌ្ឍន៍ស៊ីក្លូ ដែលមានជាយូរមកហើយឱ្យបានគង់វង្សកុំឱ្យបាត់បង់ ។
ឯកឧត្ដម ឃួង ស្រេង ក៏បានក្រើនរម្លឹកដល់បងប្អូនដែលប្រកបរបរធាក់ស៊ីក្លូ ដែលភាគច្រើនមានវ័យចំណាស់ ឱ្យថែរក្សាសុខភាពប្រកាន់ខ្ជាប់នូវគោលការណ៍ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត ។
ពិសេសការពារខ្លួនពីការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ហើយពាក់ម៉ាសជាប្រចាំ នៅពេលមានមនុស្ស ច្រើន អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធាលេខាធិការដ្ឋាន មូលនិធិត្រីចក្រយានកម្ពុជា បានឱ្យដឹងថា អំណោយដែល បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ទាំង៣០៦នាក់ ក្នុងម្នាក់ៗទទួលបានមី១កេស , ម៉ាស១ប្រអប់និងភួយមួយ ។ លោកបានបន្តឱ្យដឹងថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ គឺមានរយៈពេល ជាង ៣ឆ្នាំមកហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន ហើយសម្តេចក៏ជាប្រធានកិត្តិយស , ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ជាប្រធានក្រុមប្រឹក្សាមូលនិធិនេះ ។
លោក ម៉េត មាសភក្តី បន្តថា មូលនិធិ ត្រីចក្រយានកម្ពុជា តែងបានផ្តល់ជូនថវិកា ទ្រទ្រង់(របបឧបត្ថម្ភ)ដល់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០៦នាក់ ក្នុងម្នាក់ៗ ៧ម៉ឺនរៀលក្នុងរយៈពេល១០ថ្ងៃ ស្មើនឹង២១ម៉ឺនរៀលក្នុងមួយខែ ។
សូមបញ្ជាក់ដែរថា ក្នុងនោះបងប្អូនលោកតាដែលប្រកបរបរធាក់ស៊ីក្លូ ដែលភាគច្រើនមាន វ័យចំណាស់ ខ្លះអាយុ ៨៣ឆ្នាំ ខ្លះអាយុ៨៧ឆ្នាំ និង លោកតា អាយុ៩០ឆ្នាំ នៅមានសុខភាពល្អអត់កូន និង ប្រពន្ធ ដូចនេះមានតែធាក់ស៊ីក្លូចិញ្ចឹមជីវិត ៕






