នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារអាស៊ាន (ALMM) បូកបី លើកទី ១៣។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពជូនអង្គប្រជុំអំពីសេចក្តីសម្រេចសំខាន់ៗរបស់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលពាក់ព័ន្ធនឹងវិស័យការងារ ។
កិច្ចប្រជុំក៏បានពិនិត្យមើលឡើងវិញអំពីវឌ្ឍនភាពនៃផែនការការងារកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានបូកបី ឆ្នាំ២០២១ ដល់ ២០២៥ និងបានពិភាក្សាលើការធ្វើផែនការការងារថ្មីសម្រាប់ឆ្នាំ២០២៦ ដល់ ២០៣០។






