នៅថ្ងៃសុក្រ ១២ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រីភាគីរវាងឥណ្ឌូណេស៊ី ន័រវេស និងលេខាធិការដ្ឋានអាស៊ាន។
កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈលើកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ន័រវេស ព្រមទាំងរិះរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យដែលជាប្រយោជន៍ទៅវិញទៅមក។






