សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បាន គូសបញ្ជាក់ថានៅ១ត្រីមាស នៃឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានថយចុះ១៥០លើក ស្មើ១៤ ភាគរយ, ចំនួនអ្នកស្លាប់បានថយចុះ២០នាក់ ស្មើ៤ភាគរយ និងអ្នករបួស បានថយចុះ២៧៧នាក់ ស្មើ១៧ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០១៩។ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០២០ ខាងមុខនេះ
កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុ ក្រឹត្យថ្មី ដែលប្រាក់ពិន័យត្រូវបានបង្កើនពី៣ទៅ៥ដងឯណោះ បើ ធៀបនឹងអនុក្រឹត្យចាស់ ដើម្បីជំរុញការគោរព និងអនុវត្តច្បាប់ពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកដំណើរ។






