កំពង់ស្ពឺ ៖ បុរសម្នាក់មានប្រពន្ធកូនទៅហើយ នៅតែប្រើប្រាស់គ្រឿងញៀនទៀតធ្វើបាបប្រពន្ធកូន រហូតដល់ប្រពន្ធប្តឹង អោយនគរបាលឃាត់ខ្លួនយកទៅធ្វើការអប់រំម្តងរួចមកហើយមិនរាងចាលទៀត រហូតដល់ប្រពន្ធអោយមករួមរស់ជាមួយ គ្នាវិញ តែមិនព្រមកែចរិកដែលសង្គមស្អប់ខ្ពើមនេះ នៅតែលួចលុយប្រពន្ធទៅទិញគ្រឿងញៀនសេពហើយប្រើហឹង្សារលើ ប្រពន្ធទៀត ប្រពន្ធទ្រាំលែងបានប្តឹងអោយនគរបាលស្រុកភ្នំស្រុកភ្នំស្រួចឃាត់តែម្តងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងផ្ទះរបស់ខ្លួនក្នុងភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបាននិយាយអោយដឹងថាបុរសខាងលើដែលឃាត់ខ្លួននោះមាន ឈ្មោះ យុង វ៉ឹង ភេទប្រុស អាយុ៣៦ ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិព្រៃច្រេស ឃុំអូរ ស្រុកភ្នំស្រួច តាមបណ្តឹងរបស់ឈ្មោះ ហឿង បូ ភេទស្រី អាយុ ៣៧ឆ្នាំត្រូវជាប្រពន្ធ មូលហេតុ ប្តីរបស់ខ្លួនបានប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងតែធ្វើសកម្មភាពសំឡុតគំរាមកំហែងមក លើក្រុមគ្រួសារ មុខសញ្ញានេះគឺធ្លាប់បានចាប់បញ្ជូនទៅមណ្ឌលអប់រំកែប្រែផ្ដាច់សារធាតុញៀនម្ដងរួចមកហើយ តែមិនព្រម កែខ្លួន។ ជាក់ស្ដែងសមត្ថកិច្ចចុះទៅដល់ផ្ទះ ដកហូតឧបករណ៍សម្ភារៈសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនថែមទៀត ផង។
បច្ចុប្បន្នបុរសខាងលើ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺរង់ចាំបញ្ជូនបន្តដើម្បីចាត់ការ តាមផ្លូវច្បាប់៕ អ៊ុ ណូន








