រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់ (ស្រី០៣នាក់)បានស្លាប់ របួសធ្ងន់១១នាក់ (ស្រី០២ នាក់) និងរបួសស្រាលគ្មាន០២នាក់ (ស្រី០១ នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៧ កក្កដានេះ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២១នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន១២លើក ៕






