ប៉ោយប៉ែត ៖ បុរសម្នាក់ទើបចេញពីធ្វើការកាស៊ីណូ ត្រូវជនសង្ស័យ2នាក់ជិៈម៉ូតូពីក្រោយកាប់របួសធ្ងន់ បង្ករការភ្ញាក់ផ្អើល នៅលើផ្លូវជាតិលេខ៥ ក្បែរចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដោយមិនទាន់ដឹងពីមូលហេតុ កាលពីម៉ោងជាង 8យប់ ថ្ងៃទី8 ខែមិថុនា ឆ្នាំ2018។
ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ហុង សុថៃ អាយុ២១ឆ្នាំ បុគ្គលិកកាស៊ីណូត្រូពីកាណា រងរបូសចំក្បាលដេរ១១ថ្នេរ រស់នៅភូមិប្រជាធម៏ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះបានប្រាប់អោយដឹងថា មុនកើតហេតុម៉ោង៨និង០០នាទី ខ្លួនបានជិះម៉ូតូឌ្រីមសង់សេរីឆ្នាំ២០១៧ ពាក់ស្លាក បាត់ដំបង 1X.5932 ចេញពីធ្វើការក្នុងដុះណើរពីលិចទៅកើត (ឆ្ពោះមកផ្ទះ) ស្របពេលនោះជនសង្ស័យបើកបរម៉ូតូមានគ្នា ២នាក់ ជិះម៉ូតូឌ្រីមសង់ពណ៏ខ្មៅមិនស្គាល់សេរីមកពីទិសខាងលិចស្របទិសជាមួយគ្នាដោយមិនដឹងខ្លួន លុះដល់ចំណុច កើតហេតុ ម៉ោង8និង15នាទីយប់ ថ្ងៃដដែលជនសង្ស័យទាញកាប់កាំបិតសាំម៉ូរ៉ៃកាប់ពីក្រោយ បណ្តាលឲ្យរបួសធ្ងន់ចំក្បាល និងដួលម៉ូតូតែម្តង។ ជនបង្ករក្រោយកើហេតុបើកម៉ូតូទៅទិសខាងកើតគេចបាត់ ខណៈជនរងគ្រោះត្រូវគេបញ្ជូនទៅ មន្ទីរពេទ្យ។ ជនរងគ្រោះបានបន្ថែមទៀតថា ខ្លួនមិនមានទំនាស់ជាមួយអ្នកណានោះឡើយ ហើយជនសង្ស័យដែលដេញ កាប់ខ្លួននោះក៏មិនស្គាល់ដែរ។
លោកវរសេនីយ៌ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទថា ករណីខាងលើពិតជាកើត មានមែន ហើយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រៀវរកមុខសញ្ញាជនសង្ស័យ៕ វណ្ណា









