(ខេត្តកណ្តាល,ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០)៖ មុខសញ្ញាចោរប្លន់ម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកស្អាងស្រាវជ្រាវចាប់ខ្លួន បន្ទាប់ពីរត់គេចខ្លួនអស់រយៈពេលជិត១៥ឆ្នាំ។ ការចាប់ខ្លួនជននេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ភូមិ ព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល តាមដីកាស្វែងរក ចាប់ខ្លួនលេខ១៩៨ ដកសចខ ចុះថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០០៦ របស់លោក អ៊ិន បូផា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ។
ជនត្រូវចោទនេះមានឈ្មោះ ទូច ធឿន ភេទ ប្រុស អាយុ ៦៣ឆ្នាំ ជនជាតិ ខ្មែរមុខរបរ កម្មករមានទីលំបច្ចុប្បន្នភូមិ គោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត
កណ្ដាល។
គួររំលឹកផងដែរថា ជនត្រូវចោទបានធ្វើសកម្មភាពប្លន់ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០០៥ នៅចំណុចភូមិ ព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
បច្ចុប្បន្ន ជនត្រូវចោទខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕
ដោយ៖ដាំ ជា(កែសម្រួលដោយ មណ្ឌល កែវ)






