សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរពន្យល់នៅលើទំព័រហ្វេសប៊ុក ផ្លូវការដោយបង្ហាញពីការសុំអភ័យទោសចំពោះប្រជាពលរដ្ឋខ្មែរនូវកំហុសអចេតនាមួយដែលសម្តេចបានពាក់វែនតាពណ៌ខ្មៅ ក្នុងពេលដង្ហែព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ។
សម្តេចតេជោ បានសរសេរពន្យល់ហេតុផលនៅលើទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ « ថ្ងៃនេះទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបានធ្វើនៅកំហុសដោយអចេតនាមួយ។
នោះគឺការប្រើវ៉ែនតាពណ៍ខ្មៅក្នុងពេលដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែ យាងចេញទៅសាធារណរដ្ឋប្រជាមានិតចិននៅព្រលានយន្តហោះពោចិនតុង។
សម្តេចតេជោ បញ្ជាក់ថា នេះមិនមែនជាទម្លាប់ខាងពិធីការរបស់ទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំឡើយ តែដោយសារភ្នែកចាញ់ពន្លឺថ្ងៃ ក៏មិនបានដូរវ៉ែនតា ស ជំនួសវិញ។ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមព្រះរាជទោស ចំពោះព្រះអង្គទាំងទ្វេ និងសូមអភ័យទោសពីបងប្អូនជនរួមជាតិ ចំពោះកំហុសដោយអចេតនានេះ»៕






