លោកជំទាវ ពេជ ច័ន្ទមុនី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបញ្ជាក់ឲ្យដឹងថា អ្នកជំងឺកូវីដ-១៩ ដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាល កោះពេជ្រចំនួន៨៣៤នាក់ បានជាសះស្បេីយ និងត្រូវធ្វេីចត្តាឡីស័កបន្តនៅផ្ទះចំនួន១៤ ថ្ងៃបន្តទៀត។
លោកជំទាវ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រឆាំងCovid-19 និងក្រុមសេវាជួរមុខទាំងអស់ដែលបានយកចិត្តទុក ដាក់ថែទាំព្យាបាលអ្នកជំងឺ ទាំងអស់ដោយយកចិត្តទុក ដាក់ ព្រមទាំងក្រុមកងកំលាំងដែលបានខិតខំប្រឹងប្រែងការពារ រៀបចំនិងសំរួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យា បាលកោះពេជ្រនេះ។
ទោះយ៉ាងណា លោកជំទាវ ផ្តាំផ្ញេីរដល់បងប្អូនដែលបានជាសះស្បេីយ ហេីយត្រលប់ទៅផ្ទះវិញនោះ សុំមេត្តាបន្តធ្វេីចត្តាឡី ស័កនៅផ្ទះបន្ត និងបន្តអនុវត្តន៍នូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រលប់មកយកសំណាកវិញនៅថ្ងៃទី១៣៕






