អាជ្ញាធរយោធា និងក្រុមគ្រូពេទ្យ បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ទាហានអ៊ីស្រាអែល ៦ នាក់ និងអ្នកបើកបរម្នាក់ បានរងរបួសនៅក្នុងការបាញ់ ប្រហារលើរថយន្តក្រុងមួយ នៅក្នុងទីក្រុង West Bank។ឧប្បត្តិហេតុ ដែលអាជ្ញាធរអ៊ីស្រាអែលបាននិយាយថា ខ្មាន់កាំភ្លើងសង្ស័យពីរនាក់ត្រូវបានឃាត់ខ្លួនខណៈដែលពួកគេព្យាយាមរត់គេចខ្លួន។
សាក្សីបាននិយាយថា ជនជាតិប៉ាឡេស្ទីន នៅក្នុងរថយន្តមួយបានជែងរថយន្តក្រុង ដោយបានបាញ់ថ្នាំគ្រាប់កាំភ្លើង ហើយនៅពេលដែលឈប់បាញ់បានព្យាយាមដុតឡានក្រុង។ផ្លូវដែលឧប្បត្តិហេតុបានកើតឡើងនោះមានការតាំងទីលំ នៅរបស់អ៊ីស្រាអែលនិងភូមិនិងទីប្រជុំជនប៉ាឡេ ស្ទីន។
អ៊ីស្រាអែលកាន់កាប់តំបន់វែសបែង( West Bank) រួមទាំងក្រុងយេរូសាឡឹមខាងកើត និងបានសាង សង់លំនៅដ្ឋានជាង ២០០ ដែលមានអ្នកតាំងលំនៅជាងកន្លះលាននាក់។
ការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅលើទឹកដីប៉ាឡេ ស្ទីនត្រូវបានចាត់ទុកថាខុសច្បាប់ក្រោមច្បាប់អន្តរ ជាតិ។
ការពង្រីកអ្នកតាំងលំនៅក៏ជាឧបសគ្គដល់សន្តិភាពជាមួយប៉ាឡេស្ទីនដែលស្វែងរកទឹកដីដើម្បីក្លាយជាផ្នែកមួយនៃរដ្ឋនាពេលអនាគតរបស់ពួកគេ។
គួរបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ត្រូវបានសម្លាប់ដោយកងកម្លាំងអ៊ីស្រាអែលពីបទប៉ុនប៉ងធ្វើការវាយប្រហារដោយកាំបិតឬរថយន្ត។
ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់កងកម្លាំងអ៊ីស្រាអែលថាបានសម្លាប់ជនជាតិប៉ាឡេស្ទីនដោយចេតនាទោះបីជាគ្មានគ្រោះ ថ្នាក់ដល់អាយុជីវិតរបស់ពួកគេក៏ដោយ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






