CGTN÷ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិរបស់មីយ៉ាន់ម៉ា បានសម្រេចកាលពីថ្ងៃអាទិត្យថា នឹងបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលប្រាំមួយខែទៀត។ ក្រុមប្រឹក្សាបាននិយាយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងសម្រាប់ការរៀបចំចាំបាច់សម្រាប់ការបោះឆ្នោតសកលពហុបក្ស។ យោងតាមរដ្ឋធម្មនុញ្ញ ឆ្នាំ២០០៨ របស់ប្រទេសមីយ៉ាន់ម៉ា ស្ថានភាពនៃភាពអាសន្នរបស់ប្រទេសអាចត្រូវបានគេប្រកាសរហូតដល់ ២ ឆ្នាំ ដែលជាការប្រកាសលើកដំបូងនៃមួយឆ្នាំ និង២ លើករយៈពេលប្រាំមួយខែ។
ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា លោក យ៉ូ ម៉ាយិន ស្វេ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលមួយឆ្នាំដំបូងនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ ២០២១ ហើយបានប្រគល់អំណាចរដ្ឋទៅឱ្យអគ្គមេបញ្ជាការនៃសេវាកម្មការពារជាតិ ឧត្តមសេនីយ មីន អ៊ុង ឡាំងវិញ។ នៅថ្ងៃទី៣១ ខែមករា ឆ្នាំនេះ ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិបានប្រកាសការពន្យារ ពេលរយៈពេលប្រាំមួយខែដំបូងនៃភាពអាសន្ននេះ៕ប្រែសម្រួលដោយ រម៉ាម វ៉ុង






