ប៉ូលិសអៀកឡង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានចាប់ខ្លួនមនុស្សបួននាក់ នៅក្នុងប្រតិបត្តិការទ្រង់ទ្រាយធំមួយ ពាក់ព័ន្ធនឹងការរៀបចំ ការធ្វើភេរវកម្ម។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ប៉ូលិសបាននិយាយថា អាវុធពាក់កណ្តាលស្វ័យប្រវត្តិជាច្រើន រួមទាំងកាំភ្លើង 3D ត្រូវបានរឹបអូសនៅទីតាំងចំនួនប្រាំបួនផ្សេងគ្នា ក៏ដូចជាគ្រាប់រំសេវរាប់ពាន់គ្រាប់ផងដែរ។ ប៉ូលិសបាននិយាយថា ជនជាតិអ៊ីស្លង់បួននាក់ ក្នុងវ័យ២០ ឆ្នាំ ពួកគេត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង កូប៉ាវូហ្គ័រ (Kopavogur) ជាយក្រុងនៃរដ្ឋធានី រេយចាវីក (Reykjavik ) និងទីក្រុង ម៉ូសហ្វេលស៊្បែរ (Mosfellsbaer )ភាគនិរតីក្នុងប្រតិបត្តិការទ្រង់ទ្រាយធំមួយកាលពីថ្ងៃពុធដែលពាក់ព័ន្ធនឹងបុរសប្រហែល៥០នាក់។ មនុស្សពីរនាក់ក្នុងចំណោមនាក់ទាំងបួនត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងកាលពីថ្ងៃព្រហស្បតិ៍។
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






